រស់ ម៉ូនីកា ត្រូវប្រធានសមាគមខ្មែរនៅកាណាដាធ្លាយរឿងអាស្រូវគ្មានសល់ !

0

ភ្នំពេញ៖ តារាចម្រៀងកស្រី រស់ ម៉ូនីកា ថ្មីៗនេះត្រូវបានប្រធានសមាគមសិល្បៈខ្មែរនៅកាណាដាលោក ឃុន ដេវីត ទម្លាយរឿងរ៉ាវអាស្រូវយ៉ាងអាស់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនបង្កការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ដល់មហាជនព្រមទាំងអ្នកសិល្បៈរួមអាជីពធ្លាប់ស្គាល់។

យោងតាមខ្លឹមសាររបស់លោក ឃុន ដេវីត បង្ហោះរូបភាពជាមួយសំណេរដូច្នេះថាអ្នកចម្រៀងស្រី រស់ ម៉ូនីកា កន្លងមកធ្លាប់បំពានការធានារបស់សមាគមដែលធានាយកនាងចេញទៅច្រៀងនៅក្រៅប្រទេសរហូតលួចលាក់មានស្វាមីរស់នៅទីនោះដោយពុំគោរពតាមការកំណត់លោកថានាងក៏បានទាក់ទងយកកូនប្រុសរបស់លោក ចឹកវែង មកធ្វើប្តី ទោះបីលោក ចឹកវែង មិនពេញចិត្តចូលរួមមង្គលការនាងក៏ដោយគឺ មិនសំខាន់ទេ។មិនមែនដេកឱបចឹកវែងទេណា?។

លោក ឃុន ដេវីត បានបញ្ជាក់ថាមេរៀន បើបងប្អូនចង់ចំណេញគឺត្រូវតែធ្វើតាមនាង ត្រូតែចេះកុហក បោកប្រាស់គេខ្លះទើបបានរស់ស្រួល។តើកូនស្រីរបស់នាងអាចបានមករស់នៅជាមួយនាងដែរឬទេ?បើម្តាយបែបនេះអញ្ចឹង?សរុបអ្នកបោកSponsor គេចនៅទីនេះមានចំនួន២៣នាក់ហើយ ហើយឲ្យតែជឿគឺត្រូវតែបោកអញ្ចឹងមិនស្រួលមិនស្រួលគេ ប្រឌិតរឿងថាធានាយកនាងមកបង្ខំយកខ្លួន អាចមានទោស។ បើសិនជាយើងភ្លើរចង់យកខ្លួននាងតាមរូបស្រើបស្រាលនោះគឺត្រូវចប់។

ប្រធានសមាគមសិល្បៈខ្មែរនៅកាណាដារូបនេះបន្ថែមថាកាលណាពេលជាប់អន្ទាក់របស់តារាស្រីទាំងនោះហើយគឺយើត្រូវតែអស់លុយ ឡាន ផ្ទះ។បែបនេះបុរសមិនត្រូវចាញ់បោកពួកគេនោះទេ។ជុំវិញដំណឹងបែកធ្លាយដ៏រសើបនេះ The Plus News នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ ពុំទាន់អាចទាក់ទងសូមការបំភ្លឺពីតារាស្រី រស់ ម៉ូនីកា បានទេ៕

 

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here