សូមប្រុងប្រយ័ត្ន! នេះជាមេរៀនសម្រាប់អ្នកចូលចិត្តប្រើផលិតផលឡេនិងម្សៅលក់តាមអនឡាញខណៈនារីម្នាក់ខូចមុខគ្មានសល់

0

ភ្នំពេញ៖ខណៈដែលការលក់ផលិតផលថែរក្សាសម្រស់កំពុងផុសផុលខ្លាំងតាមរយៈការបង្ហោះឬLiveវីដេអូលក់នៅលើប្រព័ន្ធអនឡាញកាន់តែមានចំនួនកើនឡើងអំឡុងពេល ចុងក្រោយនោះថ្មីៗនេះស្រាប់តែមាននារីស្រស់ស្អាត់ម្នាក់បានទម្លាយនិងប្រកាសអំពាវនាវឲ្យអ្នកចូលចិត្តប្រើប្រាស់ផលិតផកឡេលាបខ្លួននិងម្សៅទិញតាមអនឡាញមានការប្រុងប្រ័ត្នខ្ពស់មុននឹងសម្រេចប្រើប្រាស់ខណៈនាងមានប្រតិកម្មលើស្បែកមុខស្ទើរមិនលែងស្គាល់។

ម្ចាស់Account Facebook មានឈ្មោះ Kanha Ouch បានបង្ហោះសារថាទំលុះរឿងពិតមួយរបស់ខ្ញុំក្នុងសង្គមលក់ឡេនិងម្សៅលាយ នេះមិនមែនកែសម្ផស្ស នេះមិនមែនរូបភាពអេឌីត…តែវាជាការប្រើម្សៅលាយ និងឡេលាយដែលផ្ទុះខ្លាំងនិងចរចរាចរណ៍រាល់ថ្ងៃនេះឯង ដែលធ្វើអោយមុខខ្ញុំទៅជាបែបនេះ។
នារីរូបនេះបានបន្តថាកុំអោយតែឮអ្នកលក់អនឡាញណាធានាថាប្រើទៅស្អាតល្អ…ទៅដល់ណា…ក៏ឈ្មុសឈ្មុលដែរ..នេះលទ្ធផលចុងក្រោយគឺ ខ្ទេចមុខកែលែងលើងរហូតដល់សព្វថ្ងៃនេះ ។នេះហើយដែលជាហេតុហ្វេនៗឆ្ងល់ថា ហេតុអ្វីក៏រូបទាល់តែអេឌីតបានផុសចេញនោះ)?។ ហើយនេះជាសារមួយផ្ដាំផ្ញើទៅដល់បងប្អូន សូមកុំប្រើផលិតផលដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់ ដែលកំពុងផ្ទុះកក្រើកដូចរាល់ថ្ងៃនេះ (រយៈពេល១០ទៅ១៥ឆ្នាំទៀតអ្នកនិងដឹងខ្លួនមិនខាន។

ប្រភពបានបញ្ជាក់ថា១. បញ្ហាសង្គ្រាមគីមីដែលកំពុងផ្ទះឡើងនេះគឺដោយសារ ការផ្សព្វផ្សាយតែពីប្រសិទ្ធភាពរបស់ផលិតផលតែមិនបានផ្សព្វផ្សាយអំពីផលប៉ះពាល់របស់វា។ការដែលនិ យាយត្រឹមថា វាមិនប៉ះពាល់អ្វីទេ នេះគ្រាន់តែជាការនិយាយទេ នរណាក៏ចេះនិយាយដែរ តែ ការដែល សិក្សាពីវាអោយបានច្រើនមុន នឹងនិយាយផ្សព្វផ្សាយ ទើបជារឿងពិបាក ប៉ុន្តែវាជារឿងគួរធ្វើ។

ម្ចាស់Account Facebook មានឈ្មោះKanha Ouchដដែលនេះបន្ថែមថាកត្តាទី២,វាជារឿងពីរផ្សេងគ្នារវាងប្រសិទ្ធភាពនិងផលប៉ះពាល់ មិនទាក់ទងគ្នាទេ។នាងខ្ញុំនឹងនិយាយប្រធានបទនេះបន្តិចទៀត។ សូមអរគុណសម្រាប់ ការរង់ចាំតាមដានរបស់មិត្តទាំងអស់គ្នា។ជាការពិតអំឡុងពេលមួយរយៈចុងក្រោយនេះការផ្សព្វផ្សាយលក់ផលិតផលថែរក្សាសម្ផស្សតាមអនឡាញគឺកំពុងកើតឡើងជាគំហុកនៅលើបណ្តាញសង្គមខណៈដែលករណីនេះក៏ធ្លាប់កើតមានជាបន្តបន្ទាប់ដែលអាចជាព័ត៌មានឬមេរៀនសម្រាបមហាជនដែលនិយមប្រើប្រាស់ផលិតផលលក់តាមអនឡាញផងដែរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here