រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារទី  ២៥ ទី ២៦ និងទី ២៧ ពីស្រាបៀរអាន់ឆ័រ

0

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ១៨ ​ខែវិច្ឆិកា ឆ្នាំ​​២០១៩  ស្រាបៀរ​អាន់ឆ័រ​បានរៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​ 10,000 (មួយម៉ឺន) ដុល្លារចំនួនបីរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1000 (មួយពាន់) ដុល្លារចំនួន 27 (ម្ភៃប្រាំពីរ) នាក់​ពី​កម្មវិធី​ “ឈ្នះ​រង្វាន់​ស្រាបៀរ​និង​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ស្រាបៀរ​អាន់ឆ័រ​” ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ស្រាបៀរ​អាន់ឆ័រ   ក្រុមការ​ងារ​ស្រា​បៀរ​អាន់ឆ័រ​ អ្នក​ឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារ​ព័ត៌មាន​ជា​ច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរនិងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ ត្រូវ​បាន​រៀប​ចំឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់ឆ័រ​ក្នុង​គោល​បំណង​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រចំពោះអតិថិជន​ ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រសម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។

លោក ភឹម វុទ្ធថា  មកពីខេត្តតាកែវ ​អ្នកស្រី ប៉ិន គឹមស្រឿន មកពីខេត្តកំពត និងលោក ម៉ៅ ផានិត មកពីរាជធានីភ្នំពេញ ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនពីស្រាបៀអាន់ឆ័រ​ បាន​ប្រសាសន៍​បញ្ជាក់​ដូច​គ្នា​ថា កម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរអាន់ឆ័រពិតជាល្អណាស់ ស្រា​បៀរ​អាន់​ឆ័រ​ពិត​ជា​ប្រគល់​រង្វាន់ពិតៗមែន ហើយសូមអតិថិជនស្រាបៀរអាន់ទាំងអស់បន្តគាំទ្រស្រាបៀរអាន់ឆ័រ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ដូចរូបគាត់ទាំងបី។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់​ឆ័រចាប់​ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ដំណាច់ឆ្នាំ ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមាន​ឱកាស​ឈ្នះរង្វាន់​ស្រាបៀរ​អាន់ឆ័រ១កំប៉ុង ​១២កំប៉ុង  ២៤ កំប៉ុង​ ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។

ក្រុមហ៊ុន​នឹង​រៀប​ចំពេលវេលា​ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១ពាន់ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះ​រង្វាន់​ផ្សេង​ទៀត​លោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។ បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។

សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា ពិសាដោយការទទួលខុសត្រូវ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here