ស្រីស្អាតសិចស៊ី អាណារ៉ូស ងាកមកធ្វើបុណ្យចែកទានក្រោយបែកធ្លាយរឿងអាស្រូវ

0

ភ្នំពេញ៖ តារាស្រីសិចស៊ី កញ្ញា អាណារ៉ូស ពេលនេះកាន់តែធ្វើឲ្យមហាជននិងអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីក្រោយពេលតារាស្រីរូបនេះបានបង្ហាញមុខក្នុងសកម្មភាពមនុស្សធម៌ធ្វើបុណ្យដាក់ទានជួយដល់ប្រជាពលរដ្ឋខ្វះខាត ចាស់ជរា និងក្មេងកំព្រាផងនោះ។

កញ្ញា អាណារ៉ូ បានបង្ហើបឲ្យដឹងថាកាលពីប៉ុន្មានថ្ងៃមុននេះនាងបានចំណាយលុយផ្ទាល់ខ្លួនដើម្បីរៀបចំបាយចំនួន៥០ប្រអប់ ទឹកសុទ្ធ ទឹកក្រូច និងថវិកាខ្លះៗយកទៅចែកជួនប្រជាពលរដ្ឋជួប ការខ្វះខាតនិងចាស់ៗ ក្មេងកំព្រា រួមទាំងជនពិការផងដែរ។នាងក៏បានអះអាងដែរថាខ្លួននឹងបន្តសកម្មភាពនេះជាបន្តបន្ទាប់ទៀតនាពេលខាងមុខព្រោះនេះមិនមែនទើបតែលើកដំបូងរបស់នាងឡើយ។

ចំពោះទង្វើរមនុស្សធម៌របស់កញ្ញា អាណារ៉ូស តាមរយៈសកម្មភាពរៀបចំនំចំណី បាយទឹកយកទៅចែកជូនដល់ចាស់ជរា កុមារកំព្រា ជនពិការនិងជនអនាថានៅចំណុចម្តុំខាងមុខព្រះអង្គដកើ និងមុខព្រះបរមរាជវាំងកាលពីថ្មីៗនេះដែរបានធ្វើឲ្យទស្សនិកជនងាកមកចាប់អារម្មណ៍គាំទ្រនិងលើកសរសើរពីទឹកចិត្តថាទោះបីនាងសិចស៊ីបន្តិចមែនតែចិត្តគំណិតមិនអាក្រក់នោះឡើយ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here