ទីបំផុត​ Galaxy Fold ដែល​ជា​កំពូល​ទូរស័ព្ទ បាន​បង្ហាញ​មុខ​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ​

0

ទីបំផុត​ Galaxy Fold ដែល​ជា​កំពូល​ទូរស័ព្ទ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​ និង​រចនា​បថ​ថ្មី​ បាន​បង្ហាញ​មុខ​ជា​ផ្លូវការ​នៅ​កម្ពុជា​ហើយ​។ សម្រាប់​អតិថិជន​ទូទៅ Galaxy Fold គឺជា​អភូតហេតុ​ពិសេស​ដែល​លើស​ពី​ការ​រំពឹង​ទុក ព្រោះ Galaxy Fold គឺ​ជា​សមិទ្ធផល​របស់​គំនិត​ច្នៃ​ប្រឌិត​ពិសេស​ និង បច្ចេកវិទ្យា​កម្រិត​ខ្ពស់​បំផុត​ ។ អតិថិជន​ទូទៅ​តែងតែ​រំពឹង​ថា​នឹង​មាន​ឱកាស​បាន​កាន់ បាន​ទទួល​បទ​ពិសោធន៍​ប្រើប្រាស់​សាកល្បង​ និង​បើ​អាច​ក្លាយ​ជា​ម្ចាស់​របស់ Galaxy Fold ផង​ដែរ​។ ហើយ​ពេល​នេះ ក្តី​រំពឹង​បាន​ក្លាយ​ជា​ការ​ពិត​!

នៅ​ក្នុង​វេទិកា​ដាក់​តាំង​បង្ហាញ​ផលិតផល​អេឡិកត្រូនិក​ Galaxy Fold បាន​បង្កើត​នូវ​ព្រឹត្តិការណ៍​កក្រើក​រញ្ជួយ​ពាសពេញ​ពិភពលោក​ជាមួយ​នឹង​បច្ចេកវិទ្យា​ពិសេស​ Infinity Flex Display ដែល​អាច​ឲ​យើង​បត់​ឫ​លា​ទូរស័ព្ទ​បាន​តាម​តម្រូវ​ការ​ដូច​ជា​ការ​និយាយ​ទូរស័ព្ទ​ ការ​អាន​ ឫ​ការ​កម្សាន្ត​ផ្សេង​ៗ​។​ ពេល​បើក​លា​ទូរស័ព្ទ​ Galaxy Fold មាន​កញ្ចក់​ដែល​មាន​ទំហំ​ 7.3 អ៊ីញ ជាមួយ​នឹង​កម្រិត​ភាព​ច្បាស់​របស់​អេក្រង់ 2152*1536 គួប​ផ្សំ​នឹង​បច្ចេកវិទ្យា ​Dynamic AMOLED ដែល​ធ្វើឲ្យ​ពន្លឺ​ច្បាស់​ស្រទន់​។ Galaxy Fold មាន​កាមេរ៉ា​សរុប​ 6 គ្រាប់​។

កាមេរ៉ា​ខាង​មុខ 1 គ្រាប់​ទំហំ​ 10 មេហ្គា​ពិចសែល សម្រាប់​ធ្វើ​ការ​សែលហ្វី​ពេល​បិទ​ទូរស័ព្ទ​។ ពេល​បើក​លា​ទូរស័ព្ទ​ កាមេរ៉ា​ខាង​ក្នុង​មាន​ 2 ​គ្រាប់ សម្រាប់​ការ​ថត​សែល​ហ្វី (10 មេហ្គា​ពិចសែល​) និង​ សម្រាប់​ការ​ថត Live Focus (8 មេហ្គា​ពិចសែល​)។ កាមេរ៉ា​ខាងក្រោយ​មាន​ 3 គ្រាប់ កាមេរ៉ា​សម្រាប់​ការ​ថត Ultra Wide (16 មេហ្គា​ពិចសែល​) កាមេរ៉ា​គោល (12 មេហ្គា​ពិចសែល​-Dual Pixel) និង កាមេរ៉ា​សម្រាប់​ zoom (12 មេហ្គា​ពិច​សែល​)។

ជាមួយ​នឹង​កាមេរ៉ា​ទាំង​ 6 នេះ​ Galaxy Fold ផ្តក់​នូវ​រូប​ភាព​ច្បាស់​ល្អ ​សម្រាប់​ការ​ថត​គ្រប់​ពេលវេលា​ គ្រប់​ទី​កន្លែង ។ Galaxy Fold បំពាក់​នូវ​អង្គ​គណនា​ RAM ទំហំ 12GB និង មាន​អង្គ​ចងចាំ​ដែល​មាន​ទំហំ​ផ្ទុក​ 512GMB ។ លើស​ពី​នេះ Galaxy Fold ក៏​បាន​បំពាក់​នូវ​ថ្ម​ដែល​មាន​ទំហំ​ធំ​រហូត​ដល់​ 4,380mAh ចំនួន​ 2 គ្រាប់ ដែល​អាច​ឲ​យើង​ប្រើប្រាស់​លើស​ពី​តម្រូវ​ការ​ដោយ​គ្មាន​បារម្ភ​។

ដូច្នេះ​ សូម​រួសរាន់​ទៅ​កាន់​ហាង​លក់​ទូរស័ព្ទ​ធំ​ៗ​ដែល​នៅ​ជិត​លោក​អ្នក​ដើម្បី​ទទួល​បទ​ពិសោធន៍​ពិសេស​ និង​ធ្វើ​ការ​ជាវ​ Galaxy Fold ព្រោះ​ស្តុក​មាន​កំណត់​៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here