អគ្គិ​ភ័យ​ឆេះ​ផ្ទះ​ស្តុក​គ្រឿង​អេឡិចត្រូនិក ក្នុង​បុរីពិភព​ថ្មី ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​

0

ភ្នំពេញ៖ អគ្គិភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​ស្តុក​គ្រឿង​អេឡិចត្រូនិក ក្នុង​បុរី​ពិភព​ថ្មី​សង្កាត់​ក្រាំង​ធ្នង់ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ និង​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ស្រាល​ ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង ​៣៖៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៩ មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​បុរី​ពិភព​ថ្មី​ ផ្ទះ​លេខ​៤២​ ផ្លូវ​លេខ​០៥ ស្ថិត​ក្នុង​ភូមិ​អង្ក្រង​ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​គេ​បាន​លឺ​សំឡេង​ជនជាតិ​បរទេស​ម្នាក់​ បាន​ស្រែក​ឲ្យ​គេ​ជួយ ខណៈដែលផ្ទះរបស់គាត់ ត្រូវបានភ្លើងឆាបឆេះជាន់ខាងក្រោម ហើយ​ផ្ទះ​របស់​គាត់​បាន​ជាប់​សោ។ ភ្លាម​ៗ​នោះ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ បាន​នាំ​គ្នា​ជួយ​វាយ​កញ្ចក់​ទ្វារ​ផ្ទះ ដើម្បី​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ បាញ់​អន្តរាគមន៍​កុំ​ឲ្យ​មាន​ការ​ឆាបឆេះ​ខ្លាំង​។ ចំណែក​ឯ​ជន​បរទេស​ខាង​លើ​បាន​លោត​ចុះ​ពី​លើ​ផ្ទះ​ក៏​មុត​កញ្ចក់​ទ្វារ​រង​របួស​ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ហើយប្រជាពលរដ្ឋបានរាយការណ៍ ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍ ដើម្បី​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​បង្ការ និងពន្លត់អគ្គិភ័យ ឲ្យ​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទប់​ស្កាត់​ នៃ​ការ​ឆាបឆេះ​ខាងលើ​នេះ​ផង​ដែរ​។

ក្នុងករណីអគ្គិភ័យនេះដែរសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​អស់​ជា​ច្រើន​គ្រឿង ទើបអាចទប់ស្កាត់នៃការឆាបឆេះមិនឲ្យរាលដាល ទៅ​ផ្ទះ​ជិត​ខាង​ផង​ដែរ។ ចំពោះ​ករណី​អគ្គិភ័យ​នេះ​បាន​បណ្ដាល​ឲ្យ​បុរស​ជនជាតិ​បរទេស​ម្នាក់​រង​របួស​ស្រាល ដោយសារ​មុត​កញ្ចក់​ទ្វារ​ផ្ទះ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​។ ដោយឡែក​ទំហំ​នៃ​ការ​ខូចខាត ​សមត្ថកិច្ច​ជំនាញ​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នោះ​ទេ​៕

ប្រភព៖ TD News TV

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here