តុលាការរាជធានីភ្នំពេញ បញ្ជាឲ្យឧកញ៉ាម្នាក់ចូលបំភ្លឺរឿងលួចលក់ដីពលរដ្ឋទៅឲ្យអ្នកដទៃ

0

ភ្នំពេញ៖ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា បានចេញដីកាមួយដោយបញ្ជាឲ្យលោកឧកញ៉ា លី សាយឃាង ចូលខ្លួនឆ្លើយបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទ បំភាន់មន្ត្រីសុរិយោដីក្នុងការបំពេញបេសកកម្ម ឬបំភាន់អាជ្ញាធរក្នុងការចុះបញ្ជីដីលួចលក់ដែលមិនមែនជារបស់ខ្លួន និងរំលោភលើទំនុកចិត្ត តាមបណ្ដឹងរបស់ឈ្មោះ បាន ម៉េងទូច។

តាមដីលោក កែវ សុធា ចុះថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៩ ដែល The Plus News ទទួលបាននៅថ្ងៃទី ៣០ ខែវិច្ឆិកានេះឲ្យដឹងថា៖ ឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយតម្រូវឲ្យមកចូលបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅរាល់ម៉ោងធ្វើការ។

ដីកាលោក កែវ សុធា បន្តថា ការចូលបំភ្លឺនេះ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ៖ បំភាន់មន្រ្តីសុរិយោដីក្នុងការបំពេញការងារបេសកកម្ម ឬបំភាន់អាជ្ញាធរក្នុងការចុះបញ្ជីដី លួចលក់ដី ឬលួចបញ្ចាំអចលនវត្ថុដែលមិនមែនជារបស់ខ្លួន និងរំលោភលើទំនុកចិត្ត តាមបណ្ដឹងរបស់ឈ្មោះ បាន ម៉េងទូច។
ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា កែវ សុធា បានបញ្ជាក់បន្ថែមដែលអនុញ្ញាតឲ្យមន្ត្រីនគរបាល យុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គល (ឧកញ៉ា លី សាយឃាង) ឲ្យចូលបង្ហាញខ្លួន។

ភ្លាមៗនេះ សារព័ត៌មាន The Plus News មិនអាចទាក់ទងលោកឧកញ៉ា លី សាយឃាង ដើម្បីសាកសួរពីករណីចោទប្រកាន់ខាងលើបានទេ នៅថ្ងៃទី ៣០ ខែវិច្ឆិកានេះ៕

 

 

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here