សម្ដេច​តេ​ជោ​ ហ៊ុនសែន ថ្លែង​សារ​អបអរ​ខួប​៣​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​

0

ភ្នំពេញ ៖គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ដើម្បី​ការ​ការពារ​កេរមរតក​វប្បធម៌​អរូបី​នៃ​អង្គការ​យូណេស្កូ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ឆ្នាំ២០១៦​ បាន​ចុះ​បញ្ជី​ចាប៉ីដង​វែង​របស់​កម្ពុជា​នៅ​ក្នុង​បញ្ជី​មរតក​វប្បធម៌​អរូបី​ដែល​ត្រូវ​ការ​ការពារ​ជា​បន្ទាន់​។

ស្រប​ពេល​ជាមួយ​គ្នា​ខួប​៣ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​នេះ​ដែរ​សម្ដេច​តេជោ​ ហ៊ុ នសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​ក៏​បាន​ថ្លែង​សារ​ចូល​អបអរសាទរ​ខួប​៣ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​។

យោង​តាម​ការ​ថ្លែង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នេះ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា​ ឆ្នាំ ២០១៩ ជា​ខួប​៣​ឆ្នាំ​ (៣០​ វិច្ឆិកា​ ២០១៦​-​៣០​ វិច្ឆិកា​ ២០១៩​)​ នៃ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដងវែង​ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​នៅ​ទី​ក្រុង​អាឌីស​អា​បាបា ប្រទេស​អេត្យូពី​។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ទៀត​ថា​ចាប៉ីដង​វែង​ជា​ឧបករណ៍​តន្ត្រី​វ័យ​ចំណាស់​មួយ​របស់​កម្ពុជា​ដែល​ជា​ឧបករណ៍​ដែល​មាន​ឆ្លាក់​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​ផង​ដែរ​ ចាប៉ី​អាច​លេង​បាន​មាន​អម​ជាមួយ​បទ​ចម្រៀង​ព្រម​ទាំង​អាច​ច្នៃប្រឌិត​និង​បង្កើត​បទ​ថ្មី​ៗ​ដោយ​ខ្លួន​ឯង​ទៀត​ផង​។បទ​ចម្រៀង​ចាប៉ី​ជា​ទូទៅ​រៀបរាប់​អំពី​រឿង​បុរាណ​ឬ​រឿង​អប់រំ​ខ្លី​ៗ​ដល់​ប្រជាជន​ពី​គុណធម៌​ និង​វប្បធម៌​ជា​ដើម​។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់​ថា​អរគុណ​ដល់​ព្រឹទ្ធាចារ្យ​សិល្បករ​ចាប៉ី​ដង​វែង​ទាំង​ឡាយ​ដែល​បាន​ចូលរួម​ក្នុង​ការ​ថែរក្សា​នូវ​សិល្បៈ​មួយ​នេះ​អោយ​បាន​គង់​វង្ស​និង​អរគុណ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ដែល​តែងតែ​ខ្នះខ្នែង​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ក៏​ដូចជា​រៀប​ចំ​ស្នើ​ទៅ​អង្គការ​យូណេស្កូ ក្នុងការដាក់បញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជាមួយចំនួ ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។សូម​បងប្អូន​ជន​រួម​ជាតិ​បន្ត​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​យើង​ឱ្យ​នៅ​គង់វង្ស​ជា​បន្តបន្ទាប់​ទៀត​។

ចាប៉ី​ដង​វែង​គឺ​ជា​ឧបករណ៍​សិល្បៈ​ប្រពៃណី​ខ្មែរ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជីវិត​ ទំនៀមទម្លាប់​ និង​ជំនឿ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ចាប៉ី​ដង​វែង​អាច​ប្រើ​សម្រាប់​លេង​នៅ​ក្នុង​វង់​ភ្លេង​ការ​វង់​ភ្លេង​បុណ្យ​ និង​វង់ភ្លេង​មហោរី​ជា​ដើម​។ ចាប៉ី​ដង​វែង​ក៏​អាច​ប្រើ​ទោល​សម្រាប់​លេង​កំដរ​អារម្មណ៍​ ឬ​សម្រាប់​គោល​បំណង​អប់រំ​ផ្សេង​ៗ​ផង​ដែរ​ ដោយ​ក្នុង​នោះ អ្នក​ដេញ​ចាប៉ី​នេះ​អាច​ច្រៀង​ ឬ​ពោល​ប្រកប​ដោយ​ពាក្យ​ពេចន៍​សារសព្ទ​ កំណាព្យ​កាប​ឃ្លោង​ចុង​ជួន​នានា ដើម្បី​បំពេញ​អារម្មណ៍​អ្នក​ស្ដាប់​ឲ្យ​លន្លង់លន្លោច​ទៅ​តាម​សាច់​រឿង​នានា​៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here