ទីបំផុត​ ! មាន សូនីតា សម្រេច​ក្តី​ប្រាថ្នា​តាំង​ពី​ក្មេង​ខណៈ​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជ​ទាន​ចូល​គាល់

0

ភ្នំពេញ៖​ តារា​ស្រី​ កញ្ញា មាន សូនីតា ទីបំផុត​បាន​សម្រេច​ក្តី​ប្រាថ្នា​តាំង​ពី​នៅ​វ័យ​កុមារ​ភាព​តាម​រយៈ​ការ​ចង់​ចូល​គាល់​ព្រះមហាក្សត្រ​ខណៈ​ដែល​ពេល​នេះ​បំណង​ប្រាថ្នា​របស់​នាង​បាន​ក្លាយ​ជា​ការ​ពិត​ទើប​ធ្វើ​ឲ្យ​តារា​ស្រី​រូប​នេះ​រំភើប​ជា​ខ្លាំង​រហូត​ទម្លាយ​ពី​អារម្មណ៍​ពិត​ជា​សាធារណៈ​ទៅ​មហាជន​។

ផ្អែក​តាម​ការ​បង្ហោះ​របស់​ស្រី​ស្រស់​ មាន សូនីតា បាន​និយាយ​ទាំងអស់​អារម្មណ៍​រំភើប​ថា​ជា​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ខ្ញុំ​ម្ចាស់​បាន​ចូល​គាល់​ និង​ថ្វាយ​ក្រ​មា​ពី​ផ្ទះ​ស្រលាញ់​ចំនួន​ ២០០០​ក្រមា​ ថ្វាយ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ នឹង​សម្ដេច​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ដោយ​ផ្ទាល់​ក្នុង​ព្រះ​រាជ​​សវនាការ​នា​មហា​ប្រាសាទ​ខេមរិន្ទ្រ ព្រះបរមរាជវាំង ទីក្រុងភ្នំពេញ។

ស្រីស្រស់​ មាន សូនីតា បញ្ជាក់​ថា​ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ថា​នេះ​ជា​ការ​ពិត​ព្រោះ​ធ្លាប់​តែ​ប្រាថ្នា​ក្នុង​ចិត្ត តាំង​ពី​វ័យ​កុមារ ហើយ​ឥឡូវនេះ​ក្តី​សុបិន​បាន​សម្រេច​ហើយ​ជា​មហា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​នាង​ដែល​បាន​ចូល​គាល់​ និង​ថ្វាយ​ក្រមា​ពី​ផ្ទះ​ស្រលាញ់​ ចំនួន​ ២០០០​ក្រមា​ ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ នឹង សម្ដេច​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ។

កញ្ញា មាន សូនីតា បន្តទៀតថា ខ្ញុំ​ម្ចាស់​សូម​ថ្វាយ​ព្រះ​ពរ​ ព្រះករុណា ​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង​សម្តេច​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ខ្ញុំ​ម្ចាស់​ សូម​បរម​រាជា​អនុញ្ញាត​ក្រាប​ថ្វាយ​ព្រះ​ពរ​ព្រះអង្គ​ទាំង​ទ្វេ​ទ្រង់​ជួប​ប្រទះ​តែ​វិបុល​សុខ​មហា​ប្រសើរ​គ្រប់​ប្រការ​ ព្រះរាជ​សុខភាព​ល្អ​ ព្រះរាជ​បញ្ញា​ភ្លឺ​ថ្លា​ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា​ ស្ដេច​គង់​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​អាណា​ប្រជានុរាស្ត្រ​ទាំងឡាយ​នៃ​ព្រះនគរ។ មហាជន​និង​អ្នក​គាំទ្រ​ជា​ច្រើន​បាន​សរសើរ​ថា មាន សូនីតា ពិត​ជា​តារា​ដែល​មាន​សំណាង​ណាស់​ដែល​មាន​ឱកាស​ចូល​ក្រាប​ថ្វាយបង្គំ​គាល់​ព្រះ​ករុណា​ព្រះមហាក្សត្រ​ និង​ សម្ដេច​ម៉ែ ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here