តារា​ល្បី​ៗ​រួម​អបអរ​លើក​ទឹកចិត្ត​ជន​ពិការ​ជាង​៥ពាន់​នាក់​ក្នុង​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​

0

ភ្នំពេញ៖តារាសម្តែងចម្រៀង និង​កំប្លែង​ល្បី​ៗ​ជា​ច្រើន​ដួង​បាន​នាំ​គ្នា​បង្ហាញ​វត្ត​មាន​ចូលរួម​អបអរ​និង​លើក​ទឹកចិត្ត​ជន​ពិការ​ជាង​៥​ពាន់​នាក់​ក្នុង​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា​លើក​ទី​២១​និង​ទិវា​ជន​មាន​ពិការ​ភាព​អន្តរជាតិ​លើក​ទី​៣៧ប្រធានបទ «លុប​បំបាត់​ឧបសគ្គ​រា​រាំង​ជន​មាន​ពិការ​ភាព​ ដើម្បី​សង្គម​មួយ​ប្រកប​ដោយ​បរិយាបន្ន​»។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ហេង ឡុង បាន​បញ្ជាក់​នៅ​ព្រឹក​ ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ​ថា​ពិធី​នេះ​បាន​រៀបចំ​ធ្វើឡើង​ក្រោម​អធិបតី​ភាព​របស់​សម្ដេច​ក្រឡា​ហោម​ ស ខេង​ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ​ ហ៊ុនសែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
ចំណែក​ឯ​វត្តមាន​តារា​សិល្បៈ​ដែល​បាន​ចូល​រួម​អបអរ​លើក​ទឹកចិត្ត​ដល់​ជន​ពិការ​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​មាន​ដូចជា​៖ នាយ​ ក្រឹម នាយ​ ចាប ចៀន នាយ ពែកមី លោក ណយ វ៉ាន់ណេត លោក ខេម លោក ជុំ លីណូ លោក ខាន់ ជេមស៍ អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា ឌួង ហ្សូរីដា ព្រមទាំង​សិល្បករ​ប្រុសស្រី​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​។

ជា​ការពិត​ណាស់​ជន​ពិការ​ទាំងអស់​បច្ចុប្បន្ន​ត្រូវ​បាន​ការ​លើក​ទឹកចិត្ត​និង​ឲ្យ​តម្លៃ​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​លើក​តម្កើង​និង​ផ្ដល់​ឱកាស​ការងារ​ជា​អាទិភាព​ជូន​ដល់​ពួក​គាត់​ដែល​ពិការភាព​ ។ មិន​តែ​ប៉ុណ្ណោះ​ជន​ពិការ​ក៏​ត្រូវ​បាន​ការ​រក្សាសិទ្ធិ​សេរីភាព​ពេញលេញ​ដូច​មនុស្ស​ទូទៅ​ផង​ដែរ​ ដូច្នេះ​គឺ​ពុំ​មាន​ការ​រើសអើង​ណាមួយ​ចំនួន​ជន​ពិការ​នោះ​ឡើយ​។

គូ​រម្លឹក​ថា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ កន្លង​មក​នេះ​ក៏​បាន​ផ្ញើ​សារ​លិខិត​ចូលរួម​អបអរ​ក្នុង​ទិវា​ជន​មាន​ពិការ​ភាព​កម្ពុជា​លើក​ទី​២១ និង​ទិវា​ជន​មាន​ពិការ​ភាព​អន្តរជាតិ​លើក​ទី​៣៧ ដែល​បាន​ប្រព្រឹត្តិ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​ នេះ​ផង​ដែរ​៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here