បងប្អូនស្រី ដេននី ក្វាន់ ៣នាក់បង្កើត ព្រឹត្តិការណ៍ប្រដាល់ពន្ លកគុនខ្មែរដណ្តើមប្រាក់លាន ដើម្បី លើកស្ទួយធនធានថ្នា លគុនខ្មែរ

0

ភ្នំពេញ៖បើតាម​ការបញ្ជាក់​ឲ្យ​ដឹងពី​លោក ចាន់ មករា ដែលជា​គូស្នេហ៍​កញ្ញា ដេ​ន​នី ក្វាន់ បាន​ឲ្យ​ដឹងថា​កញ្ញា ដេ​ន​នី ក្វាន់ ថ្មីៗនេះ​បាន​សហការគ្នាជាមួយ​អ្នកនាង ចោម ក្វាន់ និង ចោម ច័ន្ទ រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​សង្វៀន​ពន្លក​គុន​ខ្មែរ​ដណ្តើម​ប្រាក់​លាន ដេ​ន​នី ក្វាន់ ដើម្បី​ជាការ​ចូលរួម​គាំទ្រ​និង​លើកស្ទួយ​វិស័យ​កីឡាប្រដាល់​របស់​ខ្មែរ​ឲ្យ​កាន់តែ​មានការ​គាំទ្រ​ខ្លាំង​ថែមទៀត។

លោក ចាន់ មករា បាន​បញ្ជាក់ថា​រហូតមក​ដល់ពេលនេះ​ចំពោះ​ការប្រកួត​បានធ្វើ​ឡើង​ចំនួន៣លើក​មកហើយ​ដោយ​ត្រូវ​ចំណាយ​ក្នុង​ការប្រកួត​ម្តង​អស់​ខ្ទង់​ជាង២០០០ដុល្លារ​សម្រាប់​ការរៀបចំ​ចាត់ចែង​លើ​ព្រឹត្តិការណ៍​មួយ​នេះ។រីឯ​ការប្រកួត​មួយលើកៗមាន​ប្រមាណ៦ទៅ៧គូ​ដោយ​ក្នុងនោះ​ក៏ត្រូវ​បាន​ចំណាយ​លើ​គូប្រកួត​ដណ្តើម​ប្រាក់​លាន​អ្នកឈ្នះ​ទទួលបាន១លាន​រៀល​និង​គូរ​កំដ​រ៉េ​ញ​យ៉ាងហោចណាស់​ម្នាក់២០ម៉ឺន​រៀល​ផងដែរ។

ជាមួយគ្នានេះ​សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​ពន្លក​គុន​ខ្មែរ​នេះ​គឺ​បាន​បង្កើតឡើងបាន​ច្រើន​ខែ​មកហើយ​គឺធ្វើឡើង​នៅក្នុង​ក្លឹប​ប៉ែន កាក់ គុន​ខ្មែរ ស្ថិតនៅ​វិ​ល័យ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដោយ​សហការ​ន៍​ផ្សាយ​ដោយ OBN Asia ដើម្បី​ផ្តលឱកាស​ឲ្យក្មេងៗជំនាន់​ក្រោយ​ដែលជា​ថ្នាល់​ក្នុង​អាជីព​ប្រដាល់​ខ្មែរ​បាន​បញ្ចេញ​សមត្ថភាព​របស់​ពួកគាត់​នឹង​អាច​ឈោង​ចាប់​ឱកាស​ឡើង​ប្រកួត​តាម​ស្ថានីយ៍ទូរទស្សន៍​ជាដើម។

សម្រាប់​ថវិកា​ចំណាយ​ដែល​ត្រូវ​ចំណាយ​គឺជា​លុយ​ផ្ទាល់ខ្លួន​លោក​ខ្លះ​និង​បានមកពី​ការជួយឧបត្ថម្ភ​ពី​សំណាក់​ម្ចាស់​បេះដូង​កញ្ញា ដេ​ន​នី ក្វាន់ ,ហាង​ពេជ្រ ចោម ក្វាន់ និង ចោម ច​ន្ទ័ ទើប​ធ្វើ​ឲ្យ​កម្មវិធី​នេះ​អាច​ដំណើរការបាន​រលូន ។លោក​ក៏បាន​ប្រកាស​អះអាងថា​នឹង​ជម្រុញ​ឲ្យ​ព្រឹត្តិការណ៍​ប្រដាល់​នេះ​មានការ​ប្រកួត​ជាង​រៀល​ថ្ងៃអាទិត្យ​បើសិន​លោក​អាច​រកបាន​ស្ពុ​ន​ស័​រ​ឧបត្ថម្ភ​បន្ថែមទៀត​នោះ​ពោលគឺ​មិន​ធ្វើ​ឲ្យ​ការប្រកួត​នេះ​ប្រឈម​ការបាត់បង់​នោះឡើយ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here