លោក ផែង វណ្ណៈ រិះគន់កប់ៗមាត់ក្រោយនាយ ចឺម ចេញបទ ហេតុអ្វីកុហកថាគ្មានសង្សារ ?

0

ភ្នំពេញ៖អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដ៏​សកម្ម​លោក ផែង វណ្ណៈ ដែល​មហាជន​បាន​ស្គាល់​គ្រប់គ្នា​ជាទូទៅ​នោះបាន​ចេញមុខ​រិះគន់​និង​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​តារាចម្រៀង​វ័យក្មេង​នាយ ចឺម បន្ទាប់ពី​ផលិតកម្ម​សាន់​ដេ​មុននេះ​បាន​បញ្ចេញ​ផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា ហេតុអ្វី​កុហកថា​គ្មាន​សង្សារ នៅលើ​ផេ​ក​ជា​សាធារណៈ។

ការចេញមុខ​រិះគន់​ដោយ​មិន​សំចៃមាត់​របស់លោក ផែង វណ្ណៈ លើ​តារាចម្រៀង​នាយ ចឺម នេះ​គឺ​ក្រោម​ហេតុផល​ដែល​លោក​យល់ឃើញថា​នាយ ចឺម បន្ទាប់ពី​ត្រូវគេ​វាយ​បែកក្បាល​ចំនួន៥ថ្នេរ​នៅ​ខេត្ត​បៃ​លិ​ន​ព្រោះតែ​ករណី​ឆាត​ញ៉ែ​សង្សា​គេ​ហើយ​បែរជា​មក​ច្រៀង​បទ​នេះ​ដែលមាន​លក្ខណៈ​ច​រិ​ក​ដៀមដាម​ផ្លែផ្កា​ចំពោះ​ជុំវិញ​រឿងរ៉ាវ​នេះ​នេះ​ទៅវិញ។

យោងតាម​ខ្លឹមសារ​របស់លោក ផែង វណ្ណៈ ដែល​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​បានលើកឡើង​ថា​បែកក្បាល សម​មុខ​ហើយ នៅមាន​មុខ​ច្រៀង​លេប​ខាយ​ឲ្យ​គេ​ទៀត អា​តារា​ថោក។ បើ​រឿង​ចប់​ហើយ​មក​ច្រៀង​ដៀមដាម​ឲ្យ​គេ​ធ្វើ​អ្វី​ទៀត។ជាមួយគ្នានេះ​លោក ផែង វណ្ណៈ បាន​បញ្ចេញ​ជា​ប្រយោគ​សំនួរចម្លើយ​ដែរ​ថា ម៉ែ ៖ ហេតុអ្វី​បាន​ហែង​បែកក្បាល? ។ កូន:៖ មកពី​ខ្ញុំ​ញ៉ែ​សង្សារ​គេ។

ម៉ែ៖ ហ៊ឺ សំណាង​ហើយ​ញ៉ែ​សង្សារ​អ្នក​ទាត់​បាល់ បើ​ញ៉ែ​ប៉ះ​សង្សារ​គេ​ជា​នគរបាល​ឬ ប៉េអឹម ដឹង​តែ​បាន​ស៊ី​គ្រាប់​សំណ​ហើយ ។តាម​ការកត់សម្គាល់​ខ​ណៈ​ដែល​ខាង​ផលិតកម្ម​សាន់​ដេ​បាន​បង្ហោះ​ផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​របស់​នាយ ចឺម ដែលមាន​ចំណងជើង​ថា​ហេតុអ្វី​កុហកថា​គ្មាន​សង្សារ​នៅលើ​ផេ​ក​ផ្លូវការ​របស់ខ្លួន​នេះដែរភ្លាមៗនោះ​មាន​ខ្លះ​គាំទ្រ​និង​មាន​ខ្លះទៀត​បានបង្ហាញ​ការមិន​ពេញចិត្ត​ផងដែរ។

គេ​ចាំបាន​ថា​នាយ ចឺម កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ​ត្រូវបាន​ឈ្មោះ ង៉ែត លី​ទី ជា​អតីត​កីឡាបាល់ទាត់​នៅ​ក្លឹប​បឹងកេត​ប្រើ​ហិង្សា​យក​ឈើរ​ជ្រុង​វាយ​បណ្តាល​ឲ្យ​បែកក្បាល​របួស៥ថ្នេរ​និង​បែក​ទូរស័ព្ទ​ស៊េរី​ទំនើប១គ្រឿង​ហើយ​រលាត់​ដៃជើង​ទៀតផង។ករណីនេះ​បានកើត​ឡើង​ស្ថិតនៅ​ចំណុច​ហាង​ម៉ាស្សា​មួយកន្លែង​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​បៃ​លិ​ន៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here