Elon Musk ត្រៀមរចនារថយន្ដម៉ាក Tesla ថ្មីនៅក្នុងប្រទេសចិនសម្រាប់ទីផ្សារសកល

0

លោក Elon Musk នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tesla បាន​មាន​ប្រសាសន៍​ថា​នឹង​រចនា​​រថយន្ត​ម៉ូដែល​ថ្មី​នៅ​​ក្នុង​ប្រទេស​​ចិន​សម្រាប់​ដាក់​លក់​ក្នុង​ទីផ្សារ​សកល។

ស្ថាបនិក​ក្រុមហ៊ុន​រថយន្ដ​ដំណើរការ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Tesla នឹង​បើក​មជ្ឈមណ្ឌល​រចនា និង​វិស្វកម្ម​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​លំដាប់​ទី ២ ប៉ុន្តែ លោក​មិន​បាន​សង្កត់​ធ្ងន់​​ថា​នឹង​​ចាប់​​ផ្ដើម​​នៅ​​ពេល​​ណា​​នៅ​​ឡើយ​ទេ។

ក្រុមហ៊ុន​នេះ​ក៏​បាន​បញ្ជាក់​ថា​នឹង​ចាប់​ផ្ដើម​ធ្វើការ​លើ​កម្មវិធី​ផលិត​សម្រាប់​រថយន្ដ​ម៉ូដែល Y ដែល​មាន​ទីតាំង​នៅ​​រោងចក្រ​​នៃ​ទីក្រុង​សៀងហៃ ដែល​ជា​រោងចក្រ​ផលិត​តែមួយ​ប៉ុណ្ណោះ​ដែល​មាន​ទីតាំង​ផលិត​ក្រៅ​ពី​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រភេទ Model 3 ដែល​ត្រូវ​បាន​ប្រកាស​បង្ហាញ​មុន​ម៉ូដែល Y កាលពី​ឆ្នាំ ២០១៦ នោះ ដោយ​ទើប​តែ​ចាប់​ផ្ដើម​ផលិត​នៅ​​ក្នុង​ខែ​តុលា​​នៅ​ក្នុង​រោង​ចក្រ​នៃ​ទីក្រុង​សៀងហៃ​តែ​ប៉ុណ្ណោះ។

លោក Musk បាន​ធ្វើការ​បង្ហាញ​នូវ​វត្តមាន​រថយន្ដ Model 3 ចេញ​ពី​រោងចក្រ​ដល់​សាធារណ​ជន។

ក្នុងនោះ​លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ទស្សនិក​ជន​នៅ​ក្នុង​ទី​ក្រុង​សៀងហៃ​ថា៖ “យើង​មាន​បំណង​ក្នុង​ការ​បន្ត​​បង្កើត​​ការ​​បណ្ដាក់​​ទុន​ឱ្យ​មាន​លទ្ធផល និង​បង្កើន​ការ​បណ្ដាក់​ទុន​ក្នុង​ទីផ្សារ​ប្រទេស​ចិន ដោយ​បង្កើត​នូវ​រថយន្ដ Model 3 & Model Y និង​ម៉ូដែល​ផ្សេងៗ​ទៀត​នា​ពេល​អនាគត​នៅ​ក្នុង​ប្រទេស​ចិន។”

លោកក៏​បាន​បន្ថែម​ទៀត​ផង​ដែរ​ថា៖ “យើង​នឹង​ធ្វើអ្វី​ម្យ៉ាង​មាន​ភាព​ឡូយ​អស្ចារ្យ ក្នុង​គោល​បំណង​បង្កើត​មជ្ឈមណ្ឌល​រចនា និង​វិស្វកម្ម​ដើម្បី​រចនា​នូវ​រថយន្ដ​ដ៏​ថ្មី​ស្រឡាង​មួយ​ក្នុង​ប្រទេសចិន​សម្រាប់​អ្នកប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក។ ខ្ញុំ​យល់​ថា​​​វា​នឹង​​គួរ​​ឱ្យ​រំភើប និង​ភ្ញាក់​ផ្អើល។”

ក្រុមអ្នកវិភាគ​ផ្នែក​ទីផ្សារ​បាន​មើល​ឃើញ​ប្រទេស​ចិន គឺ​ជាទីផ្សារ​ដ៏​ប្រកួត​ប្រជែង​មួយ​សម្រាប់​ក្រុមហ៊ុន Tesla ប៉ុន្តែ វា​ជួប​នូវ​​កត្តា​ប្រឈម​​ជា​ច្រើន​ពី​ការ​លក់​រថយន្ត​ដំណើរការ​ដោយ​អគ្គិសនី​ក្នុង​ទីផ្សារ​ប្រកួត​ប្រជែង​នោះ។

ក៏ប៉ុន្តែ ក្រុមហ៊ុន​នៅ​តែ​បង្កើត​បាន​នូវ​ចំណូល​នៅ​ក្នុង​ត្រីមាស​ទី ៣ នៃឆ្នាំ ២០១៩ និង​ត្រីមាស​ទី ៤ ដោយ​មាន​ការ​លក់​​ចេញ​​រថយន្ត​ដ៏​ច្រើន ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​​ការ​ប៉ាន់​ស្មាន​របស់​ស្ថាប័ន Wall Street។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​​បាន​​កើន​​ដល់​​ចំណុច​​ដ៏​ខ្ពស់​មួយ គឺ $454 កាល​ពី​សប្ដាហ៍​មុន៕

ប្រភពព័ត៌មាន៖ CNBC

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here