ម្ចាស់បទ «ជើងមេឃពណ៌ខ្មៅលោក» យឿន សូត្រអនុស្សាវរីយ៍ រងការរិះគន់ពីមហាជន

0

ភ្នំពេញ៖ម្ចាស់បទ ជើងមេឃពណ៌ខ្មៅលោក យឿន សូត្រអានុស្សាវរីយ៍ ស្របពេលកំពុងមានទីផ្សាគាំទ្រនិងមានឈ្មោះល្បីសន្សឹមៗលើវិធីសិល្បៈនោះក៏ស្រាប់តែផ្ទុះការរិះគន់ទាក់ទងនឹងការលេងចរិកឆ្មើងឆ្មៃវាយឭកខ្ពស់ហួសពពកខុសពីគ្រាដើម។

ប្រភពពីអ្នកគាំទ្របាននិយាយថា យឿន សូត្រអនុស្សាវរីយ៍ បច្ចុប្បន្នទីផ្សាចម្រៀងហាក់កាន់តែមានសន្ទុះបន្តិចប៉ុន្តែពេលនេះក៏ផ្ទំមានរឿងដែលហួសចិត្តខណៈដែលតារាប្រុសរូបនេះពេលបានល្បីបន្តិចកាន់តែតម្លើងឭកស្ទើរមិនគួឲ្យជឿរ។ចរិករបស់ យឿន សូត្រអានុស្សាវរីយ៍ ពេលនេះខុសពីពេលមិនទាន់ល្បីព្រោះចាប់ផ្តើមចេញចរិកតួឯក។

ប្រភពដដែលបានបន្ថែមថាប្រសិនបើ យឿន សូត្រអានុស្សាវរីយ៍ នៅតែប្រកាន់ចរិកបែបនេះជីវិតសិល្បៈរបស់លោកមិនយូ មិនឆាប់នោះទេនឹងធ្លាក់ចុះដូចទឹកបាក់ទំនប់គ្មានអ្វីអាចជួយសង្គ្រោះបានឡើយ។មិនតែប៉ុណ្ណោះរឿងអាស្រូវតម្កើនឮនេះនឹងក្លាយជាប្រធានបទក្តៅល្បីសុះសាយពេញបណ្តាញសង្គមផងដែរ។

គេហទំព័រThe Plus News នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះនៅមិនទាន់អាចទំនាក់ទំនងដើម្បីសុំការបកស្រាយពីសាមីខ្លួនលោក យឿន សូត្រអានុស្សាវរីយ៍ បាននៅឡើយទេ។ The Plus News រង់ចាំស្វាគមន៍ជានិច្ចនូវការចេញមុខបកស្រាយពីតារាប្រុសរូបនេះនាពេលខាងមុខ៕

 

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here