ក្រុមហ៊ុន Samsung Electronics នឹងបង្ហាញនូវវត្តមានទូរស័ព្ទបត់បាន Galaxy ស៊េរី S នៅថ្ងៃ ១១ កុម្ភៈខាងមុខនេះ

0

កាលពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន ក្រុមហ៊ុន Samsung Electronics បាន​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​នឹង​បង្ហាញ​នូវ​ទូរស័ព្ទ​ម៉ូដែល​ថ្មី​ដ៏​ទំនើប​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​នៅ​ថ្ងៃ​ទី ១១ កុម្ភៈ​ខាង​មុខ​នេះ ជាមួយ​នឹង​រូបរាង​ដែល​អាច​បត់​បាន​ថ្មី​ និង​ទំនើប​ជាង​គេ​ក្នុង​ត្រកូល S។

ក្រុមហ៊ុន​យក្ស​មួយ​នេះ​ខិតខំ​ពុះពារ​រក្សា​ជំហរ​ស្ថិត​ក្នុង​លំដាប់​ខ្ពស់​ជាង​គេ​នៃ​ទីផ្សារ​ទូរស័ព្ទ​បត់ និង​ប្រើ​ប្រព័ន្ធ 5G ពី​ដៃ​គូ​ប្រកួត​ប្រជែង​នានា។

ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​កូរ៉េ​ខាង​ជើង​បាន​បង្ហាញ​នៅ​ក្នុង​លិខិត​អញ្ជើញ​ថា “Samsung Electronics នឹង​បង្ហាញ​នូវ​ទូរស័ព្ទ​ដែល​ថ្មី និង​ទំនើប ដែល​នឹង​ក្លាយ​ជា​បទពិសោធន៍​នៃ​​ទូរស័ព្ទ​ជំនាន់​ថ្មី​សម្រាប់​សតវត្ស​នេះ”។ កម្មវិធី​នឹង​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​នា​ថ្ងៃ​ទី ១១ កុម្ភៈ ម៉ោង ១១ ព្រឹក (ម៉ោង​ប៉ាស៊ីភិច) ដោយ​ចាក់​ផ្សាយ​ផ្ទាល់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​អ៊ិនធើណែត។

នៅក្នុង​រូបភាព​បែក​ធ្លាយ Samsung បាន​ផ្ដល់​សញ្ញា​ពី​រូប​ទូរស័ព្ទ ២ គ្រឿង មួយ​មាន​រូបរាង​ជ្រុង​ និង​មួយ​គ្រឿង​ទៀត​មាន​រូបរាង​ចតុកោណ​កែង។

កាលពី​ខែតុលា ក្រុមហ៊ុន Samsung Electronics បាន​បង្ហាញ​នូវ​ទូរស័ព្ទ​ដែល​មាន​រូបរាង​អាច​បត់​បាន​ដូចជា​ទូរស័ព្ទ​ហូត​ចុះ​ឡើង​កាល​ពី​សម័យ​មុន។ វា​គឺ​ជា​ទូរស័ព្ទ​ដំបូង​បង្អស់​ដែល​អាច​បត់​បាន​នោះ​ត្រូវ​បាន​បង្ហាញ​កាល​ពី​ខែ​កញ្ញា​បន្ទាប់​ពី​ត្រូវ​បាន​ពន្យារ​ពេល​ដាក់​បង្ហាញ​ដោយ​សារ​តែ​មាន​បញ្ហា​អេក្រង់​នោះ។

ក្រុមហ៊ុន Samsung Electronics តែងតែ​បង្ហាញ​នូវ​ទូរស័ព្ទ​ស៊េរីថ្មីៗ​របស់​ខ្លួន​ដែល​មាន​នៅ​ក្នុង​ត្រកូល Galaxy S មុន​ពេល​ចាប់​ផ្ដើម​កម្មវិធី​សន្និបាត​ទូរស័ព្ទ​ពិភពលោក​ដែល​តែងតែ​ប្រារព្ធ​នៅ​ក្នុង​ខែ​កុម្ភៈ។

ក៏​ប៉ុន្តែ អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន Samsung បាន​ធ្វើ​ការ​បដិសេធ​ក្នុង​ការ​ឆ្លើយ​តប​លើ​ម៉ូដែល​ទូរស័ព្ទ​ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ខាង​មុខ​នេះ៕

ប្រភពព័ត៌មាន៖ Business Today

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here