ទូរស័ព្ទ Nokia ចំនួន 6 ម៉ូឌែលអាចធ្វើការបច្ចុប្បន្នភាពទៅកាន់ Android 10 ក្នុងខែមករានេះ

0

វាពិតជាអស្ចារ្យមែនទែន! នៅថ្ងៃនេះ HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទម៉ាកយីហោ Nokia ប្រកាសជាផ្លូវការថា ទូរស័ព្ទ Nokia 6.1 Nokia 6.1 plus, Nokia 7 plus រួមជាមួយនឹង Nokia 7.1, Nokia 9 PureView, Nokia 8.1 នឹងក្លាយជាស្មាតហ្វូនដែលអាចធ្វើការបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតគឺAndroid 10។ នេះមានន័យថា ស្មាតហ្វូនទាំង 6 ម៉ូឌែលនេះទទួលបាននូវប្រព័ន្ធប្រតិបត្តិការ Android OS ចុងក្រោយបំផុតនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ក៏បញ្ជាក់ថានឹងធ្វើបច្ចុប្បន្នភាព (update) ទៅលើទូរស័ព្ទចំនួន 3 ម៉ូឌែលនៅក្នុងត្រីមាសទី 4 ឆ្នាំ 2019 នេះ និង 3 ម៉ូឌែលទៀតនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ។

ស្មាតហ្វូន Nokia នៅតែរក្សានូវជំហររបស់ពួកគេក្នុងនាមជាអ្នកដឹកនាំឈានមុខគេនៅក្នុងការធ្វើបច្ចុប្បន្នភាព OS បានលឿនបំផុត ហើយថ្មីៗនេះក្រុមហ៊ុនក៏ចាប់ផ្តើមដាក់ពង្រាយទៅលើការដំណើរការនៃប្រព័ន្ធប្រតិបត្តិការ Android 10 ចុងក្រោយបំផុតថែមទៀតដើម្បីអោយអ្នកប្រើប្រាស់ និងអ្នកគាំទ្រទទួលបាននូវអ្វីដែលថ្មីជានិច្ច។ Nokia 6.1 Nokia 6.1 plus និង Nokia 7 plus គឺជាស្មាតហ្វូនដែលស្ថិតនៅក្នុងគម្រោង Android One ដែលមានន័យថា ស្មាតហ្វូននេះទទួលបានការធ្វើបច្ចុប្បន្នភាពប្រចាំខែរយៈពេលដល់ទៅ 3 ឆ្នាំ និងការតម្លើងទៅកាន់ OS ចុងក្រោយបានដល់ទៅ 2 ឆ្នាំថែមទៀត។ នៅក្នុងការធ្វើបច្ចុប្បន្នភាពទៅលើ OS នេះទៅកាន់ Android 10 ក្រុមហ៊ុន HMD Global ធ្វើការពង្រឹងទៅលើស្មាតហ្វូន Nokia អោយកាន់តែល្អប្រសើរជាងមុនជាមួយនឹងការនាំយកនូវកម្មវិធី software ថ្មីៗជាច្រើនថែមទៀតដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់។ នៅថ្ងៃនេះ Nokia 6.1 Nokia 6.1 plus Nokia 7 plus, Nokia 7.1, Nokia 9 PureView និង Nokia 8.1 ធ្វើការតម្លើងទៅកាន់ Android 10 ជាផ្លូវការហើយ។

អ្នកគាំទ្រជាច្រើនរបស់ទូរស័ព្ទ Nokia ពេលនេះនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការប្រើប្រាស់ជាមួយនឹងមុខងារ និងលក្ខណៈពិសេសជាច្រើនរបស់ប្រព័ន្ធប្រតិបត្តិការAndroid 10 ចុងក្រោយបំផុតដែលរួមមាន៖
– Gesture Navigation: គឺជាមុខងារមួយសម្រាប់ធ្វើការគ្រប់គ្រងទៅលើស្មាតហ្វូន Nokia របស់អ្នកដោយគ្រាន់តែប៉ះចុងម្រាមដៃរបស់អ្នកនៅលើអេក្រង់គឺអាចបញ្ជាអូសឡើងលើចុះក្រោមនៅលើអេក្រង់បានយ៉ាងលឿន និងកាន់តែងាយស្រួលបំផុតអស្ចារ្យជាងអ្វីដែលអ្នកបានរំពឹងទុក។
– Smart Reply: គឺជាមុខងារដ៏ឆ្លាតវៃក្នុងការឆ្លើបតបទៅលើសារដែលមិនមែនគ្រាន់តែជាការផ្ញើនូវពាក្យពេចន៍នោះទេ ប៉ុន្តែវាមានសកម្មភាពជាច្រើនទៀតដែលអ្នកអាចប្រើប្រាស់បានជាមួយនឹងមុខងារថ្មីដ៏អស្ចារ្យនេះថែមទៀតផង។

– Privacy Controls: គឺជាមុខងារដ៏ពិសេសមួយសម្រាប់ធ្វើការគ្រប់គ្រងទៅលើទិន្នន័យផ្ទាល់ខ្លួនទាំងអស់របស់អ្នកនៅក្នុងទីកន្លែងតែមួយ ហើយវាមានសមត្ថភាពក្នុងការគ្រប់គ្រងនៅពេលដែលទីតាំងរបស់អ្នកគឺត្រូវបានចែករំលែកជាមួយនឹងកម្មវិធី Apps របស់អ្នកដើម្បីដឹងថាតើវាតែងតែប្រើប្រាស់ជានិច្ច ឬកំពុងតែប្រើប្រាស់ ឬមិនដែលប្រើប្រាស់ថែមទៀត។
– Focus mode: គឺជាមុខងារដ៏ពិសេសមួយសម្រាប់ធ្វើការរារាំងទៅលើកម្មវិធី Apps ណាមួយដែលធ្វើការរំខានអ្នកនៅពេលដែលអ្នកកំពុងតែធ្វើការផ្តោតទៅលើរឿងអ្វីមួយដែលសំខាន់នោះ (សម្រាប់មុខងារនេះពេលនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាល Beta នៅឡើយ៌។
– Family Link: ពេលនេះមុខងារដ៏ពិសេសអស្ចារ្យនេះគឺជាផ្នែកមួយនៃ Digital Wellbeing settings (ការកំណត់ទៅលើសុខុមាលភាពឌីជីថល) ដែលជួយឪពុកម្តាយជាច្រើនអាចធ្វើការបង្កើតនូវច្បាប់មូលដ្ឋានឌីជីថលជាច្រើនសម្រាប់គ្រួសាររបស់ពួកគេបាន។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងទៅកាន់ការិយាល័យសារព័ត៌មានរបស់ក្រុមហ៊ុន HMD: [email protected]

អំពីក្រុមហ៊ុន HMD Global
ទីតាំងស្នាក់ការកណ្តាលនៅក្នុងទីក្រុង Espoo ប្រទេសហ្វាំងឡង់ ក្រុមហ៊ុន HMD Global Oy គឺជាទឹកដីកំណើតរបស់ទូរស័ព្ទម៉ាក Nokia ។ ក្រុមហ៊ុន HMD ធ្វើការងារទៅលើការឌីស្សាញ និងការធ្វើទីផ្សារសម្រាប់ស្មាតហ្វូន និងទូរស័ព្ទតម្លៃធូរថ្លៃជាច្រើនស៊េរីម៉ូឌែលដើម្បីបំពេញនូវតម្រូវការរបស់អតិថិជននៅជុំវិញពិភពលោកជាមួយនឹងតម្លៃដ៏ល្អឥតខ្ចោះ។ ជាមួយនឹងការប្តេជ្ញាចិត្តនៅក្នុងការស្វែងរកនូវភាពច្នៃប្រឌិតកាន់តែអស្ចារ្យ និងគុណភាពជាចម្បងនោះ ក្រុមហ៊ុន HMD មានមោទកភាពក្នុងនាមជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវម៉ាកយីហោ Nokia សម្រាប់ស្មាតហ្វូន និងថេប្លេតសម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ សម្រាប់ព័ត៌មានបន្ថែមទៀត សូមចូលទៅកាន់គេហទំព័រ www.hmdglobal.com ។

ក្រុមហ៊ុន Nokia គឺចុះបញ្ជីពាណិជ្ជសញ្ញា (trademark) ជាក្រុមហ៊ុន Nokia Corporation. Android, Android One និងសញ្ញាផ្សេងទៀតដែលជាពាណិជ្ជសញ្ញា (trademark) សម្រាប់ Google LLC ។ Oreo គឺជាពាណិជ្ជសញ្ញា (trademark) របស់ក្រុមហ៊ុន Mondelez International, Inc. Group ។ Qualcomm និង Snapdragon គឺជាពាណិជ្ជសញ្ញា (trademark) របស់ក្រុមហ៊ុន Qualcomm Incorporated ដែលចុះបញ្ជីនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសជាច្រើនផ្សេងទៀត៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here