ផលិតកម្ម SM Entertainment ប្រកាសសារអបអរសាទរដល់ពិធីមង្គលការរបស់ Chen សមាជិករបស់ក្រុម EXO

0

លោក Chen ដែល​ជា​សមាជិក​របស់​ក្រុម​ចម្រៀង EXO បាន​ធ្វើការ​ប្រកាស​សារ​នៅ​ក្នុង​ទំព័រ​ប្រិយមិត្ត​គាំទ្រ​របស់​ខ្លួន​ដោយ​សរសេរ​ជា​សំបុត្រ​ពីមង្គលការរបស់លោកជាមួយ​នឹង​មិត្ត​ស្រី​របស់​លោក។ ក្នុង​លិខិត​នោះ​ដែរ​ លោក​បាន​រៀប​រាប់​ថា​ លោក​មាន​អារម្មណ៍​តាន​តឹង​ក្នុង​ការ​បញ្ចេញ ប៉ុន្តែ​ លោក​ចង់​ប្រាប់​ដល់​ប្រិយមិត្ត​គាំទ្រ​របស់​លោក​ថា លោកពិត​ជា​ស្រឡាញ់​ពួក​គេ​ជា​ខ្លាំង​ ហើយ​លោក​ចង់​ប្រាប់​ដល់​ពួក​គេ​ពី​មិត្តស្រី​របស់​លោក​ ដែល​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​លោក​ចង់​រស់​នៅ​ជាមួយ។ ក្នុង​នោះ ​លោក​ក៏​មាន​ការ​ព្រួយបារម្ភ​ពី​អ្វី​ដែល​អាច​នឹង​កើត​ឡើង​សម្រាប់​ការ​សម្រេច​ចិត្ត​របស់​លោក។ ប៉ុន្តែ​ លោក​ពិត​ជា​ចង់​ប្រាប់​ដល់​សមាជិក ក្រុមហ៊ុន ភ្នាក់​ងារ​ ជាពិសេស​ប្រិយមិត្ត​ដែល​គាំទ្រ​ និង​មាន​មោទនភាព​ចំពោះ​លោក​បាន​ដឹង​ពី​ព័ត៌មាន​នេះ​មុន​ដើម្បី​កុំ​ឱ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ដំណឹង​ដ៏​រហ័ស​នេះ​ ដូច្នេះ​ហើយ​ទើប​លោក​ធ្វើ​ការ​និយាយ​ជាមួយ​នឹង​ភ្នាក់ងារ​ និង​សមាជិក​ក្រុម​របស់​លោក។ លោក Chen បាន​បង្ហាញ​អារម្មណ៍​ពី​ភាព​ដឹង​គុណ​របស់​ខ្លួន​ចំពោះ​សមាជិក​ក្រុម​ដែល​តែង​តែ​គាំទ្រ​ និង​អបអរ​សាទរ​លោក​ និង​ដល់​អ្នក​គាំទ្រ​ដែល​តែងតែ​បង្ហាញ​នូវ​ក្ដី​ស្រឡាញ់​ដែល​មិន​អា​កាត់​ថ្លៃ​បាន។ សេចក្ដី​ដឹង​គុណ​ និង​ក្ដី​ស្រឡាញ់​ទាំង​នោះ​បាន​ធ្វើ​ឱ្យ​លោក​នៅ​តែ​បន្ត​ការ​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​របស់​លោក។

ជាមួយ​នឹង​ព័ត៌មាន​នៃ​ការ​ប្រកាស​ការ​រៀបការ​របស់​ Chen នេះ​ផង​ដែរ ផលិតកម្ម SM Entertainment ក៏​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ថា ក្រុម​គ្រួសារ​របស់​កូន​កម្លោះ និង​កូន​ក្រមុំ​ស្នើសុំ​ឱ្យ​រក្សា​បញ្ហា​នានា​ដែល​ទាក់ទង​នឹង​ពិធីមង្គលការ​របស់​ពួក​គេ​ជា​លក្ខណៈ​ឯកជន ដូច​នេះ ក្រុមហ៊ុន​ស្នើសុំ​ឱ្យ​ប្រិយមិត្ត​ទាំងអស់​ និង​ស្ថាប័ន​ព័ត៌មាន​នានា​នឹង​យល់​ពី​មូលហេតុ​នានា​ដែល​ទាក់ទង​នឹង​មង្គល​ការ​ និង​សិទ្ធិ​ឯកជន​របស់​ពួក​គេ។

ជាមួយ​គ្នានេះ ផលិតកម្ម​បាន​ធ្វើការ​អប​អរ​សាទរដល់​ពិធី​មង្គល​ការ​របស់ Chen ផង​ដែរ​ ហើយ​ផលិតកម្ម​ក៏​បាន​ប្រាប់ថា Chen នឹង​ខិត​ខំ​បន្ត​ច្រៀង​ និង​សម្ដែង​ឱ្យ​អស់​ពី​សមត្ថភាព​របស់​គេ​ដើម្បី​ជា​ការ​តប​ស្នង​ដល់​ប្រិយមិត្ត​គាំទ្រ​របស់​លោក។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពិធីមង្គលការរបស់ពួកគេត្រូវបានប្រារព្ធឡើងជាលក្ខណៈកាតូលិចនៅថ្ងៃទី ១៣ មករានេះ ហើយភរិយា​របស់ Chen មិន​មែន​ជា​អ្នក​សិល្បៈ​នោះ​ឡើយ ហើយ​កំពុង​មាន​ផ្ទៃពោះ ៧ ខែ ​ទៀត​ផង៕

ប្រភពព័ត៌មាន៖ Koreaboo

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here