Park Bo Gum, Park So Dam និង Byun Woo Seok នឹងចូលរួមសម្ដែងរឿងជុំគ្នា

0

ក្រុមព័ត៌មានភាគយន្ដភាគរបស់ tvN របស់កូរ៉េបានធ្វើការបញ្ជាក់ថា តារាសម្ដែងរូបរាងស្រស់ស្អាត និងសង្ហា Park Bo Gum, Park So Dam និង Byun Woo Seok នឹងចូលរួមសម្ដែងរួមគ្នាក្នុងខ្សែភាពយន្ដថ្មីរបស់ខ្លួននាពេលឆាប់នេះ ដែលរឿងនោះមានចំណងជើងថា “Record of Youth”។

កាលពីថ្ងៃទី ១០ ខែមករា ក្រុមការងាររបស់ tvN បានបញ្ជាក់ឱ្យដឹងថា តារាសម្ដែងទាំង ៣ នឹងចូលរួមក្នុងការសម្ដែងនោះនេះ ហើយរឿងនឹងត្រូវចាប់ផ្ដើមថតពេលដែលពួកគេជ្រើសរើសតួសម្ដែងរួចរាល់។

រឿង “Record of Youth” នេះនឹងបង្ហាញពីការលូតលាស់របស់យុវជនក្មេងៗដែលធ្វើការក្នុងវិស័យដើរ/បង្ហាញម៉ូត ហើយរឿងនេះផងដែរនឹងត្រូវដឹកនាំដោយអ្នកដឹកនាំផលិត Ahn Gil Ho (អ្នកដឺកនាំរឿង Forest of Secret ឬ Stranger រឿង Memories of the Alhambra និងរឿង Watcher និងអ្នកសរសេរដោយអ្នកនិពន្ធ Ha Myung Hee (ធ្លាប់សរសេររឿង Doctors, High Society និង Degree of Love)។

បច្ចុប្បន្ន រឿងនេះត្រូវបានគេគ្រោងនឹងដាក់បញ្ចាំងរៀងរាល់ថ្ងៃចន្ទ និងអង្គារ ក្នុងពេលកន្លះឆ្នាំខាងមុខ ប៉ុន្តែ ពេលវេលាអាចនឹងត្រូវផ្លាស់ប្ដូរក្នុងករណីណាមួយ៕

ប្រភពព័ត៌មាន៖ Soompi

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here