ថៃចាប់ផ្ដើមផាកពិន័យ គ្រប់យានយន្តដែលមានបញ្ចេញផ្សែងខ្មៅលើសកំណត់

0

អន្តរជាតិ៖ អគ្គនាយក​នៃ​នាយកដ្ឋាន​ដឹកជញ្ជូន​របស់​ក្រសួង​របស់​ប្រទេស​ថៃ​បានប្រកាស​ឲ្យ​អាជ្ញាធរ​ធ្វើការ​ពិន័យ​ជា​ប្រាក់​លើ​យានយន្ត​ដែលមាន​បញ្ចេញ​ផ្សែង​ពណ៌​ខ្មៅ ដែល​លើសពី​ដែន​កំណត់ ដើម្បី​កាត់បន្ថយ​ការបំពុល​ដែល​បណ្ដាលមកពី​ការកើនឡើង​នៃ​កម្រិតជាតិពុល PM 2.5 ខណៈ​រថយន្ត​ដឹកទំនិញ និង​រថយន្តក្រុង​នៅលើ​ផ្លូវធំ និង​តូច​មួយចំនួន​ប្រឈម​នឹង​ការផាកពិន័យ។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដឹកជញ្ជូន​ថៃ​បានធ្វើការ​ព្រមាន​កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា អាជ្ញាធរ​នឹងធ្វើ​ការពិន័យ​ជា​ប្រាក់​ទៅលើ​យានយន្ត​ដែលមាន​ការបញ្ចេញ​ផ្សែងខ្មៅ ដែល​លើសពី​ដែន​កំណត់ ដើម្បី​កាត់បន្ថយ​ការបំពុល​ដែល​បណ្ដាលមកពី​ការកើនឡើង​នៃ​កម្រិតជាតិពុល PM 2។

ស្របពេល​សេចក្ដីជូនដំណឹង​នេះ រថយន្ត​ដែលមាន​កម្រិត​ផ្សែង​ពណ៌​ខ្មៅ PM 2.5 កាន់តែ​កើនឡើង និង​អាច​ប្រឈម​ការផាកពិន័យ។ ប្រភេទ​រថយន្ត​ទាំងនោះ​រួមមាន ប្រភេទ​រថយន្ត​ដឹកទំនិញ និង​រថយន្តក្រុង​នៅលើ​ផ្លូវធំ និង​តូច ហើយ​ទាំង​ក្នុង​ទីក្រុង និង​ខេត្ត។

ពាក់ព័ន្ធ​នឹង​ការពិន័យ​នេះ អគ្គនាយកដ្ឋាន​នឹងដាក់​ពិន័យ​ជា​អប្បបរមា​ចំនួន 5,000 បាត(165,54 ដុល្លារ) ចំពោះ​អ្នករំលោភ ហើយ​យានយន្ត​ដែល​បញ្ចេញ​ផ្សែង​ដែល​លើសពី​ដែន​កំណត់​សុវត្ថិភាព​នឹងត្រូវ​ហាមឃាត់​ពី​ផ្លូវថ្នល់​តែម្ដង។ ដោយ​ការចាប់ផ្ដើម​អនុវត្ត​នឹងធ្វើ​ឡើង​ក្នុងពេលឆាប់ៗនេះ ខណៈពេលដែល​នាយកដ្ឋាន​កំពុង​សហការ​ជាមួយ​ទីភ្នាក់ងារ​រដ្ឋាភិបាល និង​អាជ្ញាធរ​ដឹកជញ្ជូន​តាម​ដង​ទន្លេ ក្នុងការ​ត្រួតពិនិត្យ​ការ​បំ​ភាយ​ផ្សែង​ចេញពី​រថយន្តក្រុង។

គួររំឭកថា ដើម្បី​កាត់បន្ថយ​ការបំពុល​បរិយាកាស កន្លងមក​ប្រទេស​ថៃ​ចេញ​វិធានការ​លើកទឹកចិត្ត និង​វិធានការណ៍​នានា ដើម្បី​បញ្ចុះបញ្ចូល​ដល់​ម្ចាស់​យានយន្តចាស់ៗ ឲ្យ​យល់ព្រម​យកមក​កំទេចចោល ដើម្បី​ដោះស្រាយ​ការបំពុល​បរិស្ថាន ដោយ​ផ្ដល់​ជា​សំណង​ទឹកប្រាក់​ស្រាប់​ទិញ​រថយន្ត​ថ្មី៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here