សូមការប្រុងប្រយ័ត្ន ! អាកាសធាតុប្រែប្រួលចុះត្រជាក់ ១៧ អង្សានៅចាប់ពីថ្ងៃទី ១៤ ដល់ ២០ មករានេះ

0

ភ្នំពេញ៖បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានប្រកាស​ឲ្យ​ដឹងថា​នៅតាម​តំបន់​នៃ​បណ្តា​រាជធានី/ខេត្ត​មួយចំនួន​របស់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី១៤ដល់​ថ្ងៃទី២០ខែ​កម​រា​ឆ្នាំ២០២០អាកាសធាតុ​នឹងមាន​ការប្រែប្រួល​ហើយ​ចាប់ផ្តើម​ចុះ​ត្រជាក់​រហូតដល់១៧អស្សា។ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព។

នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​លើកឡើងថា ជ្រលង​សម្ពាធ​ខ្ពស់​នឹង​រំកិល​ចុះមក​ក្រោម ជាមួយនឹង​ខ្យល់មូសុង​ឦសាន​មាន​ឥទ្ធិពល​បង្គួរ​លើ​កម្ពុជា ដែល​ស្ថានភាព​មានការ​ប្រែប្រួល​អាកាសធាតុ​ដូចខាងក្រោម៖

១-ចាប់ពី​ថ្ងៃទី១៥ដល់១៧ ខែមករា៖ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​ជាអាទិ៍ ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន ធាតុអាកាស​នឹង​ចុះ​ត្រជាក់​នៅពេល​ព្រឹក​ដោយ៖សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-២០អង្សា និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២អង្សា។

២- តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២អង្សា និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២អង្សា៣- តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥អង្សា និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៣អង្សា៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here