ក្នុងខែកក្កដា កម្ពុជា មានក្រុមហ៊ុនចូលវិនិយោគ ២៣ សរុបទុនជាង ១២៨ លានដុល្លារ

ភ្នំពេញ៖ តាមប្រាសឲ្យដឹងពីរបស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ពេញមួយខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះ កម្ពុជា​ បានអនុម័ត​គម្រោង​វិនិយោគក្រុមហ៊ុន​ចំនួន ២៣ សរុប​ទុនវិនិយោគ​ជាង ១២៨ លាន​ដុល្លារ និងបង្កើតជា​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​រាប់ម៉ឺន​កន្លែង​ថែមទៀត។

ក្រុមហ៊ុនដែលទើបទទួលបានការអនុម័តពីក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មានដូចជា​ក្រុមហ៊ុន​ដូចខាងក្រោម៖

រោងចក្រផលិតដែកថែប ATAD ĐONG NAI (តំណាង)
រោងចក្រផលិតដែកថែប ATAD ĐONG NAI (រូបតំណាង)

១៖ ក្រុមហ៊ុន NAT BEST (CAMBODIA) ELECTRICAL & HOME APPLIANCE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿង​បរិក្ខា​អគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ កណ្តឹង​ធំ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣.៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦២៩កន្លែង។

២៖ ក្រុមហ៊ុន CAMBODIAN JINGU NEW BUILDING MATERIALS CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ឥដ្ឋ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត​ទួល​ទទឹង១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣១៧កន្លែង។

៣៖ ក្រុមហ៊ុន CHENGHAOSHIYE (CAMBODIA) FASHION CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សៀមរាប ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៤.១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,៤១៥កន្លែង។

៤៖ ក្រុមហ៊ុន NEW EAST SOLAR ENERGY (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​បុរី​សង្ឃឹម​ថ្មី ភូមិ​តា​នួន សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៦.៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២២០កន្លែង។

៥៖ ក្រុមហ៊ុន THE PRESTIGE HOSPITAL CO., LTD. គម្រោង​សាងសង់ និង​អាជីវកម្ម​មន្ទីរពេទ្យ​អន្តរជាតិ​ចំនួន ១០០គ្រែ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្ទះ​លេខ ១៦,១៧ និង១៨ ផ្លូវ​លេខ២១ និង​លេខ០៩ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ចំនួន ៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៤៨កន្លែង។

៦៖ ក្រុមហ៊ុន CHAMATHARN CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ទឹកកក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ១៦.៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣១២កន្លែង។

៧៖ ក្រុមហ៊ុន ZHEJIANG HAINIX SOFA CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី មាន​ទុនវិនិយោគ​ប្រមាណ ១.២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣១៥កន្លែង។

៨៖ ក្រុមហ៊ុន T-NICE INTERNATIONAL PACKING (CAMBODIA) CO.,LTD. គម្រោង​បង្កើត​រោងចក្រ​តម្លើង​ម៉ាស៊ីន​វេច​ខ្ចប់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២.១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៦កន្លែង។

៩៖ ក្រុមហ៊ុន JIANZHONGRUI ELECTRONICS TECHNOLOHGY (CAMBODIA) CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខា​អេ​ឡិ​ក​ត្រូ​និ​ច មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៧កន្លែង។

១០៖ ក្រុមហ៊ុន PU ER TE CABINET (CAMBODIA) CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ទូ​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី មាន​ទុនវិនិយោគ​ប្រមាណ ៤.៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៣៨កន្លែង។

១១៖ ក្រុមហ៊ុន CAMBODIAN GOLDEN COAST WOOD PRODUCTS CO.,LTD. គម្រោង​បង្កើត​រោងចក្រ ផលិត​ទូ​ដាក់​ឥ​វ៉ាន់ ក្តារ​ប៉ា​កេ ក្តារបន្ទះ និង​គ្រឿង​សង្ហា​រឹម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៥.៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៦៥កន្លែង។

១២៖ ក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​សាងសង់​ផ្ទះ និង​សម្ភារៈ​សំណង់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥០កន្លែង។

១៣៖ ក្រុមហ៊ុន TB FLOORING (CAMBODIA) CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ១៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤០៣កន្លែង។
១៤៖ ក្រុមហ៊ុន KPNL CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ក្រណាត់​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ១៤២ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២.៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៤៨កន្លែង។

១៥៖ ក្រុមហ៊ុន XINYAO UNION (CAMBODIA) GARMENT CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ២ ភូមិ​ត្រកៀត ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣.៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២,០២៣កន្លែង។

១៦៖ ក្រុមហ៊ុន XING BANG PAPER INDUSTRIAL (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ក្រដាស ផលិត​កេស​កា​តុង និង​ថង់​ក្រដាស ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រៃ​និ​ព្វា​ន្ត គងពិសី ខេត្ត​កំពង់​ស្ពឹ មាន​ទុនវិនិយោគ​ប្រមាណ ៣.៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨២កន្លែង។

១៧៖ ក្រុមហ៊ុន KHMER FRESH MILK CO.,LTD. គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ និង​រោងចក្រ​កែច្នៃ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឧ​កា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ មាន​ទុនវិនិយោគ ១០លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៧កន្លែង។

១៨៖ ក្រុមហ៊ុន KAI TUO ZHE (CAMBODIA) INDUSTRIAL CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រដាប់​ព្យួរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អំពិល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៤.៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៣៦កន្លែង។

១៩៖ ក្រុមហ៊ុន JIANGSU HENGWEI TEXTILE (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​ស្រោមពូក ស្រោមខ្នើយ ភួយ ស្រោមដៃ វាំងនន កម្រាលតុ កម្រាល​ជូត​ជើង សម្លៀកបំពាក់​ផ្ទះបាយ កន្សែង និង​សម្ភារៈ​ក្មេង​លេង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៦.៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣,៨៥០កន្លែង។

២០៖ ក្រុមហ៊ុន CHUAN LIH INTERNATIONAL CO.,LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សឹង្ហ ឃុំ​សឹង្ហ និង​ភូមិ​ស្វាយ ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៥.៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,១៩៩កន្លែង។

២១៖ ក្រុមហ៊ុន JIA YU AN PACKAGING MATERIAL (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាក់​កាំបិត ឃុំ​វល្លិ​សរ ស្រុង​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៤.៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤៩កន្លែង។

២២៖ ក្រុមហ៊ុន NIU GENG DI (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ស្រោមដៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣.៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១,៣៧៨កន្លែង។

២៣៖ ក្រុមហ៊ុន CHUNLEI GARMENT (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ ២.៨លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន ១,២២១កន្លែង៕