
ភ្នំពេញ ៖ក្រុមហ៊ុន កូកា-កូឡា កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវភេសជ្ជៈបង្កើនថាមពលរសជាតិកូកា-កូឡាដំបូងគេ មានឈ្មោះថា Coca-Cola Energyកូកា-កូឡា អេណឺជី) ហើយក៏ជាភេសជ្ជៈបង្កើនថាមពលទីមួយ ដែលសិ្ថតនៅក្រោមពាណិជ្ជសញ្ញាកូកា-កូឡា ដើម្បីដណ្ដើមយកចំណែកទីផ្សារបន្ថែមតាមការបញ្ជាក់ពីក្រុមហ៊ុន ភេសជ្ជៈ ត្រូវបានផលិតឡើងពីគ្រឿងផ្សំដែលមានប្រភពពីធម្មជាតិ លាយបញ្ចូលគ្នាជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ និង ស្រស់ស្រាយពីកូកា-កូឡា ។
សមាសភាពសំខាន់ៗទាំងនោះរួមមាន៖ កា ហ្វេ អ៊ីន គ្រាប់ហ្គារ៉ាន់ណា និង វី តាមីន។ ការដាក់ចេញនេះ ត្រូវបានលោកស្រី ទីជេ សុនហ្សា នាយក ផ្នែកទីផ្សារប្រចាំកូកា-កូឡាឥណ្ឌូឆាយណា ឲ្យដឹងថា បង្ហាញខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនកម្ពុជា។ ប្រជាជនកម្ពុជានាសម័យថ្មីទាំងបុរស និងស្ត្រី តែងត្រូវការថាមពលជាមួយរសជាតិថ្មី ហើយវត្តមាននៃ Coca-Cola Energyគឺជាការឆ្លើយតបទៅនឹងតម្រូវការនេះឯង។ ក្រុមហ៊ុន បានណែនាំភេសជ្ជៈ Coca-Cola Energy ដំបូងគេមកកាន់ទីផ្សារអឺរ៉ុបកាលពីខែមិនា ហើយពេលនេះ កម្ពុជា បានក្លាយជាទីផ្សារទីមួយនៅអាស៊ាន ដែលបានចេញលក់ ដោយវាមានតម្លៃ ២០០០ រៀលក្នុងមួយកំប៉ុង ចំពោះចំណុះ ២៥០ មីលីលីត្រ៕