ក្រៅពីរសជាតិកាហ្វេ ក្រុមហ៊ុន កូកា-កូឡា ដាក់ចេញភេសជ្ជៈប៉ូវកម្លាំង មួយប្រភេទទៀតក្នុងទីផ្សារកម្ពុជា

ភ្នំពេញ ៖ក្រុមហ៊ុន កូ​កា-កូ​ឡា កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវ​ភេសជ្ជៈ​បង្កើន​ថាមពល​រសជាតិ​កូ​កា-កូ​ឡា​ដំបូង​គេ មាន​ឈ្មោះថា Coca-Cola Energyកូ​កា-កូ​ឡា អេ​ណឺ​ជី) ហើយក៏​ជា​ភេសជ្ជៈ​បង្កើន​ថាមពល​ទីមួយ ដែល​សិ្ថ​ត​នៅក្រោម​ពាណិជ្ជសញ្ញា​កូ​កា-កូ​ឡា ដើម្បីដណ្ដើមយក​ចំណែក​ទីផ្សារបន្ថែមតាមការបញ្ជាក់ពីក្រុមហ៊ុន ភេសជ្ជៈ ត្រូវបានផលិតឡើង​ពី​គ្រឿងផ្សំ​ដែលមាន​ប្រភពពី​ធម្មជាតិ លាយ​បញ្ចូល​គ្នា​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ និង ស្រស់ស្រាយ​ពី​កូ​កា-កូ​ឡា ។

សមាសភាពសំខាន់ៗទាំងនោះ​រួមមាន៖ កា ហ្វេ អ៊ី​ន គ្រាប់​ហ្គា​រ៉ា​ន់​ណា និង វី តា​មីន។ ការដាក់ចេញនេះ ត្រូវបានលោកស្រី ទី​ជេ សុន​ហ្សា នាយក ផ្នែក​ទីផ្សារ​ប្រចាំ​កូ​កា-កូ​ឡា​ឥណ្ឌូ​ឆាយ​ណា ឲ្យដឹងថា បង្ហាញខ្លួន ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការអតិថិជនកម្ពុជា។ ប្រជាជន​កម្ពុ​ជានា​សម័យថ្មី​ទាំង​បុរស និង​ស្ត្រី តែងត្រូវការ​ថាមពល​ជាមួយ​រសជាតិថ្មី ហើយ​វត្ត​មាននៃ Coca-Cola Energyគឺជា​ការឆ្លើយតប​ទៅនឹង​តម្រូវការ​នេះឯង។ ក្រុមហ៊ុន បាន​ណែនាំ​ភេសជ្ជៈ Coca-Cola Energy ដំបូង​គេ​មកកាន់​ទីផ្សារ​អឺរ៉ុប​កាលពី​ខែ​មិនា ​ហើយ​ពេល​នេះ ​កម្ពុជា បាន​ក្លាយជា​ទីផ្សារ​ទីមួយ​នៅ​អាស៊ាន​ ដែលបានចេញលក់​ ដោយវាមានតម្លៃ ២០០០ រៀល​ក្នុង​មួយ​កំប៉ុង ចំពោះ​ចំណុះ ២៥០ មី​លី​លីត្រ៕