
ភ្នំពេញ៖ ហាងលក់សម្លៀកបំពាក់ដ៏ល្បីរបស់ជប៉ុន Japan Clothing Shop Colors បានប្រកាសធ្វើការលក់បញ្ចុះតម្លៃពិសេស សម្រាប់ទំនិញគ្រប់មុខត្រឹមតែ ១ ដុល្លារ រយៈពេល ៣ ថ្ងៃក្នុងឱកាសសម្ពោធហាងថ្មី និងការចាប់ផ្ដើមអាជីវកម្មដំបូងក្នុងប្រទេសកម្ពុជា។
លោក Shoichi Yamamoto ជានាយកប្រតិបត្តិនៃ ហាងលក់ សម្លៀកបំពាក់ដ៏ល្បីរបស់ជប៉ុន Japan Clothing Shop Colors បានឲ្យដឹង ហាងលក់សម្លៀកបំពាក់ Japan Clothing Shop Colors មាន ៨ សាខា គឺ ៥ ហាង នៅទីក្រុង តូក្យូ និង ៣ ហាងទៀត នៅទីក្រុង អូសាកា ក្នុងប្រទេសជប៉ុន ហើយនិ ង ៤ហាងទៀត កូឡាឡាំពួរ សាំងហ្គាពូរ ហើយកម្ពុជា ជាសាខាថ្មីជាមានទីតាំងនៅជាន់ទី ១ តូបលេខ ៣៩ ផ្សារទំនើប The Bridge Mall ជិះផ្លូវរដ្ឋសភា (៧៨) សង្កាត់ទន្លេបាក់ ខណ្ឌ ចំការមន ភ្នំពេញ។
គាត់បន្ថែមថា៖ “នៅប្រទេសជប៉ុន ហាងលក់សម្លៀកបំពាក់ Japan Clothing Shop Colors គឺជាចំណាប់អារម្មណ៏នៃអ្នកសាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់គ្រប់ស្រទាប់។ ភាពចម្រុះនៃផលិតផលសម្រាប់ស្ត្រី ដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃនានា ដែលធានាបាននូវគុណភាពល្អឥតខ្ចោះតម្លៃចាប់ពី ៣ ដុល្លារឡើងទៅ។ ហាងលក់សម្លៀកបំពាក់ម៉ាក Japan Clothing Shop Colors គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នកទទួលបានការបញ្ចុះតម្លៃ។
ជាពិសេស វាជាហាងដ៏ពេញនិយមបំផុតសម្រាប់ការបញ្ចុះតម្លៃពិសេសតែមួយគ្មានពីរ សម្រាប់ថ្ងៃបុណ្យឈប់សម្រាក និងបំណាច់ខែ។ លោកអ្នកអាចជាវ សម្លៀកបំពាក់ដែលមានគុណភាពល្អ ពីហាង Japan Clothing Shop Colors ក្នុងតម្លៃត្រឹមតែ ១ដុល្លារ (មិនទាំងអស់) ក្នុងរយៈពេល ៣ នៃការសម្ពោធហាងជាផ្លូវនៅកម្ពុជា គឺចាប់ពីថ្ងៃទី២០ ដល់ ២២ សីហា ២០១៩។ លើសពីនេះទៀត មានកាបន្ថែមកាដូវត្ថុអនុស្សាវរីយ៍ជូនដល់ អតិថិជន ១០០ ដំបូង ដែលបានជាវផលិតផលនៅក្នុងហាង Japan Clothing Shop Colors អស់តម្លៃចាប់ពី ១០ ដុល្លារឡើងទៅ៕