
ភ្នំពេញ: គេហទំព័រអចលនទ្រព្យនៅកម្ពុជាមួយឈ្មោះថា Realestate.com.kh បានប្រកាសរៀបចំកម្មវិធីការតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំ ២០១៩ នៅសណ្ឋាគារណាហ្គាវើល នៅរាជធានីភ្នំពេញ។ ក្នុងនោះនឹងមានក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិចំនួន ១៥ រួមទាំងគម្រោងខ្នាតយក្សចំនួន ៩គម្រោង ត្រូវបានប្រកាសថា ខ្លួននឹងចូលរួមក្នុងកម្មវិធីនេះ។
តាមគេហទំព័រ Realestate.com.kh បានឲ្យដឹងថា ពិព័រណ៍អចលនទ្រព្យឆ្នាំ ២០១៩ នេះ នឹងធ្វើនៅថ្ងៃទី ៤ និងទី ៥ ខែតុលាខាងមុខនេះ។ គម្រោងធំៗទាំងបុរី ខុនដូ ដីឡូតិ៍ ក្រុមហ៊ុនច្បាប់ ភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនស្ថាបត្យកម្ម និងការតុបតែងផ្ទះ នឹងចូលរួមតាំងបង្ហាញគម្រោង និងសេវាកម្មជាច្រើនរបស់ពួកគេនៅថ្ងៃនោះ។
ក្រុមហ៊ុនដែលនឹងចូលរួមក្នុងពិព័រណ៍ដ៏ធំនេះដូចជា៖ ក្រុមហ៊ុន Aru-Me Metal, ក្រុមហ៊ុន Baoli Mansion, ក្រុមហ៊ុន C-Herald Property Service, ក្រុមហ៊ុន CPZY Development, ក្រុមហ៊ុន Creed (Zelkova), ក្រុមហ៊ុន HuaYe Real Estate Investment Limited, ក្រុមហ៊ុន HYO International, ក្រុមហ៊ុន Pafillia Property Developers, ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group, ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group, ក្រុមហ៊ុន Prince Real Estate (Cambodia) Group, ក្រុមហ៊ុន R&F Cambodia, ក្រុមហ៊ុន Yi Fung Real Estate, ក្រុមហ៊ុនMAA Architecture & Design និងក្រុមហ៊ុន Unicom Science Plastic (Cambodia)។
រីឯគម្រោងធំៗមានដូចជា៖ គម្រោង Bel Air, គម្រោង KH Land, គម្រោង La Vista One, គម្រោង Morgan EnMaison, គម្រោង Morgan The Pure Bay, គម្រោង Morgan Tower, គម្រោង New Landmark, មជ្ឈមមណ្ឌល TCC, គម្រោង Toul Kork Lane, គម្រោង Urban Village និងគម្រោង Victory Bay។
ពិព័រណ៍ប្រចាំឆ្នាំកន្លងមក មានលំនៅដ្ឋានរាប់រយយូនីតត្រូវបានលក់នៅនឹងកន្លែងគិតជាទឹកប្រាក់ជាង ១០០ លានដុល្លារ ក្នុងនោះទឹកប្រាក់ជាង ៣០លានដុល្លារ ត្រូវបានប្រតិបត្តិការក្នុងព្រឹត្តិការណ៍ភ្លាមៗនៅក្នុងពិព័រណ៍ឆ្នាំ២០១៨។ នេះគឺជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាវេទិកាគម្រូក្នុងប្រវត្តិសាស្ត្រនៃការទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា៕