
ភ្នំពេញ៖ ក្រសួងដែនដែនដីបានបង្ហាញឲ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០១៩ វិស័យសំណង់នៅកម្ពុជាទទួលបានទុន វិនិយោគជាង ១,១៧៣ លានដុល្លារ ដែលធ្វើឲ្យវិស័យនេះកាន់តែខ្លាំងក្លាដើម្បីជួយរក្សាកំណើនសេដ្ឋកិច្ចជាតិ។
ក្រសួងដែនដីបានបង្ហាញរបាយការណ៍ដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ ២០១៩ នេះ វិស័យសំណង់នៅកម្ពុជាមានគម្រោងសរុប ចំនួន ៥២៥ គម្រោងដែលគិតជាទឹកប្រាក់មានទុនវិនិយោគចំនួន ១,១៧៣,៧០៣,៨៧៣ ដុល្លារ។
របាយការណ៍បូកសរុបការងារប្រចាំខែកក្កដាឆ្នាំ២០១៩និងទិសដៅបន្តរបស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានអៈអាងថា បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែកក្កដាឆ្នាំ២០១៨វិស័យមានគម្រោងត្រឹមតែ៣៣០គម្រោងប៉ុណ្ណោះ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាង ៨៤៣លានដុល្លារមានការកើនឡើងជាង៣៩ភាគរយ។
ក្រសួងបានបញ្ជាក់ថា សំណង់ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួង មានចំនួនសរុបចំនួន៤៤គម្រោងដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង១០៤៤លានដុល្លារ ខណៈកាលពីឆ្នាំ២០១៨មានចំនួនតែ ៤១គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៨០៦ លានដុល្លារ គឺមានការកើនឡើងជាង ២៩ភាគរយ។
រីឯសំណង់ស្ថិតក្រោមសម្ថតកិច្ចរដ្ឋបាលរាជធានី ខេត្តវិញ មានចំនួនសរុបចំនួន៤៨១ គម្រោង ដែលមានតម្លៃទុនវិនិយោគប្រមាណជាង១២៩លានដុល្លារ ខណៈកាលពីឆ្នាំ២០១៨មានចំនួន២៨៩គម្រោង មានទុនវិនិយោគប្រមាណជាង ៣៦ដុល្លារ គឺមានការកើនឡើងជាង២៥១ភាគរយ។
របាយការណ៍បានបង្ហាញទៀតថា សម្រាប់វិស័យសំណង់អាគារ សំណង់លំនៅដ្ឋាននៅទូទាំងប្រទេសគិតត្រឹមខែកក្កដានេះមានចំនួនសរុប៤៣៨គម្រោង ដែលមានទុនវិយោគ ជាង៤៧៣ ដុល្លារ ស្មើនិង ៨០១ខ្នង
សូមបញ្ជាក់ថា គម្រោងអគាខ្ពស់ៗចាប់ពីកម្ពស់៥ជាន់ឡើងនៅទូទាំងប្រទេសក្នុងខែកក្កដា ឆ្នាំ២០១៩ មាននចំនួន ៦៩ អាគារ ក្នុងនោះកម្ពស់ចាប់ពី៥ជាន់ ទៅដល់កម្ពស់៩ជាន់មាន៣៤អគារ ពីកម្ពស់ ១០ ជាន់ទៅ កម្ពស់ ១៩ ជាន់មានចំនួន ២៤ អគារ ពីកម្ពស់ ៣០ ជាន់ទៅ ៣៩ ជាន់មានចំនួន ៧ អគារពីកម្ពស់ ៤០ ជាន់ឡើងទៅ មានចំនួន ១ អគារ។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុមានគម្រោងអគាខ្ពស់ៗចាប់ពីកម្ពស់ ៥ ជាន់ឡើងទៅក្នុងខែ កក្កដាឆ្នាំ ២០១៩ មានចំនួន ៤៣ អគារ៕