
ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានធ្វើបទបង្ហាញនូវរូឡូកិនបង្ហាប់ដីស៊េរីទំនើប ម៉ាក AMMANN ម៉ូឌែល ARS 122 ដ៏ទំនើប រួមទាំងបច្ចេកវិទ្យាថ្មី មានសមត្ថភាពខ្លាំង ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្នុងការធ្វើផ្លូវថ្នល់នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពឆាប់រហ័ស និងសមស្របតាមស្តង់ដាបច្ចេកទេស។
កញ្ញា អុឹង មុយហ្គេច ជាប្រធានប្រតិបត្តិការ (ផ្នែកលក់ និងសេវាកម្ម) នៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានឲ្យដឹងថា គ្រឿងចក្រម៉ូឌែល ARS 122 ជាប្រភេទរូឡូកិនបង្ហាប់ដី ក្នុងដំណាក់កាលធ្វើផ្លូវទី ១ លើសពីនេះទៅទៀត រូឡូម៉ូឌែលនេះ មានទម្ងន់ ១២ តោនប៉ុណ្ណោះ ប៉ុន្តែមានកម្លាំងញ៉ាក់រហូតទៅដល់ជិត ៤០ តោនឯណោះ ដែលជាលក្ខណៈពិសេសក្នុងការបង្ហាប់ដីឲ្យមានភាពណែនល្អ ជាមួយប្រព័ន្ធសន្សំសំចៃប្រេង ដើម្បីកាត់បន្ថយការចំណាយច្រើន។
កញ្ញាបានបន្តទៀតថា គ្រឿងចក្រនេះជាផលិតផលដែលកំពុងពេញនិយម និងមានទីតាំងផលិតនៅ៣ប្រទេសធំ នៅតំបន់ទ្វីបអឺរ៉ុប គឺ ប្រទេសឆេក អាឡឺម៉ង់ និងស្វីស។ ទាំងនេះហើយ ជាមូលហេតុចម្បងដែលធ្វើឲ្យក្រុមហ៊ុនយើងខ្ញុំនាំចូលគ្រឿងចក្រនេះមកកម្ពុជា។
លើសពីនេះ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា មាននាំចូលគ្រឿងចក្រដែលមានស្លាកសញ្ញាល្បីៗដូចជា Doosan Everdigm និង Sany ជួយសម្រួលក្នុងការអភិវឌ្ឍន៍វិស័យសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នានាជាច្រើនទៀត ពីព្រោះវិស័យទាំងនេះដូចជាសរសៃឈាមក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជាក្រុមហ៊ុន នាំចូលគ្រឿងចក្រធុនធ្ងន់មុនគេបង្អោះនៅប្រទេសកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា មានទីតាំងនូវ អគារលេខ 239H ផ្លូវជាតិលេខ6A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ សម្រាប់អតិថិជន មានចំណាប់អារម្មណ៍ចង់ទិញនៅគ្រឿងចក្រធុនធ្ងន់គ្រប់ប្រភេទ សូមទំនាក់ទំនងសាកសួរព័ត៌មាន តាមរយៈលេខទំនាក់ទំនង៖ 081 513 513 , 017 713 713 , 087 813 813 ៕