
ភ្នំពេញ៖ ដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួប ៤ ឆ្នាំ ហាងលក់ហាងពេជ្រ G-DIAMOND បានប្រកាសលក់បញ្ចុះតម្លៃរហូតដល់ ២០% ជាលើកដំបូង សម្រាប់អតិថិជនទាំងអស់។
ថ្លែងឲ្យក្នុងពិធីគម្រប់ខួប ៤ ឆ្នាំ កាលពីថ្ងៃទី ១៤ ម្សិលមិញ លោក ស្រី សំណាង អ្នកគ្រប់គ្រងហាងលក់អលង្ការ-ពេជ្រ G-DIAMOND បានបញ្ជាក់ប្រាប់ថា ដើម្បីអបអរគម្រប់ខួប ៤ឆ្នាំ របស់ខ្លួន ខាងហាងនឹងមានការដាក់តាំងបង្ហាញឈុតគ្រឿងអលង្ការ-ពេជ្រ ជាច្រើនម៉ូដ នឹងមានដាក់លក់បញ្ចុះតម្លៃពិសេស ដែលមិនធ្លាប់មានពីមុនមករហូតដល់ទៅ ២០%។
លោកបន្តថា សម្រាប់អតិថិជនទាំងអស់ដែលមានបំណងចង់បាន គ្រឿងចម្លាក់ និងគ្រឿងអលង្ការ ទាំងសុភាពបុរស និងនារី ដូចជា ចិញ្ចៀន ក្រវិល ខ្សែក ខ្សែដៃ និងនាឡិកាពេជ្រ អាចមកទស្សនាផ្ទាល់ហាងពេជ្រ G-DIAMOND ដែលមានទីតាំងអាសយដ្ឋាន ផ្ទះលេខ B43-46 ផ្លូវឡាសែន ទីក្រុងកោះពេជ្រ បាន។សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅលេខទូរស័ព្ទ 023 999 288 ឬហ្វេសប៊ុក https://www.facebook.com/gdiamondkh ។ «គិតដល់ពេជ្រ គិតដល់ G-DIAMOND »៕