
ឆែក៖ រដ្ឋាភិបាលប្រទេសឆែក នៅថ្ងៃទី ១៥តុលានេះ បានសម្រេចលុបបំណុលដែលកម្ពុជាជំពាក់នាទសវត្សរ៍ឆ្នាំ៨០ ហើយបង្វែរបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍នៅកម្ពុជា។ បន្ថែមលើនេះ ឆែក នៅបន្តជួយឧបត្ថម្ភដល់កម្ពុជាប្រមាណ ១.៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់គម្រោងអភិវឌ្ឍន៍នានាចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ខាងមុខនេះ។
ការថ្លែងបង្ហាញនេះ ខណៈសម្តេច ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទព័ត៌មានរួមជាមួយនាយករដ្ឋមន្ត្រីឆែក លោក អានដ្រេ បាប៊ីស (Andrej Babis) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩នេះ។ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអរគុណដល់រដ្ឋាភិបាល និងប្រជាជនឆែក ដែលបន្តជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាប្រមាណ ១.៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់គម្រោងអភិវឌ្ឍន៍នានាចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។
បន្ថែមលើនេះ សម្រាប់រដ្ឋាភិបាលឆែកបានសម្រេចលុបបំណុលដែលកម្ពុជាជំពាក់នាទសវត្សរ៍ឆ្នាំ៨០ ហើយបង្វែរបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍នៅកម្ពុជា។ ដោយសម្តេចថា ប្រទេស និងប្រជាជនកម្ពុជា មិនអាចបំភ្លេចបានឡើយចំពោះរបស់រដ្ឋាភិបាល និងប្រជាជនឆែក កាលពីនៅជាអតីតឆេកូស្លូវ៉ាគី ដែលបានជួយដល់ប្រទេស និងប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាកយ៉ាប់យ៉ឺនបំផុតក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតឆ្នាំ១៩៧៧។
សូមបញ្ជាក់ថា កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូត ជាមួយអតីតសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៧៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ឆ្នាំ ១៩៧៩ កម្ពុជាបានភ្ជាប់ទំនងទំនងជាមួយសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី។
លុះដល់នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៦ ទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋឆែក ត្រូវបានបង្កើតឡើងវិញ បន្ទាប់ពីប្រទេសឆេកូស្លូវ៉ាគី បែងចែកជាពីរប្រទេស៕