
ខណៈចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញកំពុងបន្តកើនឡើង ផ្សារទំនើបខ្នាតយក្សថ្មីមួយនឹងបង្ហាញខ្លួនលើបណ្ដោយផ្លូវ ២៧១ ក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណិត និងតំបន់ពាណិជ្ជកម្ម ដឹ លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង រីថេល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង លើការវិនិយោគនេះគិតជាទឹកប្រាក់មានចំនួនសរុប ២៥២ លានដុល្លារអាមេរិក មានកម្ពស់ ៣ ជាន់ លើផ្ទៃដីប្រមាណជាង ៤១ហិកតា ដែលជាផ្សារទំនើបមួយមានផាសុខភាពល្អ និងការរៀបចំតុបតែងដ៏ប្រណិត ដោយប្រើរយៈពេល ២ឆ្នាំ ក្នុងការសាងសង់ ដែលនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ ខាងមុខនេះ៕