
បាត់ដំបង៖ ក្រុមហ៊ុនឈ្មោះ Minebea Mitsumi របស់ប្រទេសជប៉ុន នៅថ្ងៃទី៦ ខែវិច្ឆិកានេះបានធ្វើបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈដើម្បីអនុវត្តគម្រោងទីក្រុងឆ្លាតដល់រដ្ឋបាលខេត្តបាត់ដំបង ដោយអ្នកជំនាញបានពន្យល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់អំពូល ខណៈភាគីរដ្ឋបាលខេត្តទុកពេលពិភាក្សាគ្នានឹងសម្រេចនៅពេលក្រោយ។
កិច្ចប្រជុំនេះ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រុមហ៊ុន Minebea Mitsumi ជប៉ុន បានធ្វើបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈដើម្បីអនុវត្តគម្រោងទីក្រុងឆ្លាតដល់រដ្ឋបាលខេត្តបាត់ដំបងពីអត្ថប្រយោជន៍នៃការប្រើប្រាស់អំពូលរបស់ក្រុមហ៊ុន ដោយភាគីរដ្ឋបាលខេត្តទុកពេលពិភាក្សាគ្នានឹងសម្រេចនៅពេលក្រោយ។
លោកអគ្គនាយករងក្រុមហ៊ុន Minebea Mitsumi ជប៉ុន បានពន្យល់ និងធ្វើបទបង្ហាញនៅលើស្លាយពីរបៀបប្រើប្រាស់អំពូល ដែលមានគុណភាព ដោយមានការសន្សំសំចៃថវិកាថ្លៃភ្លើង ហើយលម្អសោភ័ណភាព ក្នុងទីក្រុងបាត់ដំបង បានជាប់ឈ្មោះជាទីក្រុងឆ្លាត ដោយបាននិងកំពុងត្រៀមលក្ខណៈសម្រាប់បំពាក់អំពូលឆ្លាតវៃផងដែរ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងបានឲ្យមន្ត្រីពាក់ព័ន្ធលើកជាសំណួរ សួរទៅភាគីក្រមហ៊ុន ដើម្បីធ្វើការបកស្រាយ និងពន្យល់បន្ថែមរាល់ចម្ងល់ទាំងឡាយឲ្យបានយល់ទាំងអស់គ្នា និងច្បាស់លាស់។
លោកបានស្វាគមន៍អគ្គនាយករងក្រុមហ៊ុន និងសហការីភាគីជប៉ុន នឹងរង់ចាំពភាក្សាគ្នាសិន មុននឹងជាវផលិតផលពីក្រុមហ៊ុន ស្របពេលកន្លងមកដែលក្រុមហ៊ុននេះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការនៅភ្នំពេញ នឹងនៅក្នុងទីឆ្លាតកម្ពុជា មានចំណាត់ចំនួន៣ខេត្តបានជាប់ទីក្រុងឆ្លាតនេះគឺរាជធានីភ្នំពេញ ខេត្តសៀមរាបមនិងខេត្តបាត់ដំបងមុនគេ៕