
ការិយាល័យលក់ និងខុនដូគំរូរបស់គម្រោងខុនដូលំដាប់អន្តរជាតិ Vue Astonដែលវិនិយោគដោយក្រុមហ៊ុន ឌឹផេនីនសូឡា កាភីថល ដែលមានទីតាំងនៅរាជធានីភ្នំពេញបានបើកសម្ពោធជាផ្លូវការយ៉ាងអធឹកអាធម្មនៅព្រឹកថ្ងៃទី៨ ខែ១១។ កម្មវិធីបើកសម្ពោធនេះបានចូលរួមពីសំណាក់ភ្ញៀវកិត្តិយស សាស្ត្រាចារ្យជា ច្រើនដូចជាលោក សាស្ត្រាចារ្យក្រុងប៉េកាំងលោកវ៉ាង ហ្វឹង និងជាពិសេសការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ លោក ប៉ែន សុភាផង អនុប្រធានការិយាល័យរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ក្រុងភ្នំពេញ។
ជាមួយគ្នានេះ លោក ប៉ែន សុភាបានថ្លែងសន្ទរកថា ដោយសំដែងនូវការជូនពរដល់គម្រោងអភិវឌ្ឍន៍នេះ ព្រមទាំងស្វាគមន៍ផងដែរ ចំពោះវត្តមានភ្ញៀវជាតិ និងអន្តរជាតិដែលមានវត្តមានក្នុងឱកាសនេះផងដែរ។ លោកបានបន្ថែមដែរថែ ការវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសចិនមានការកើនឡើងជាលំដាប់។ បច្ចុប្បន្នមានប្រមាណទឹកប្រាក់ជាង ១០ បីលានដុល្លារ។ ការវិនិយោគភាគច្រើនគឺលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មជួលផ្ទះ តំបន់ឧស្សាហកម្ម នឹងមានការរីកចម្រើនខ្លាំង។ ផ្លូវក្រវាត់ក្រុងទី៣នឹងបញ្ចប់ ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។ លោកសង្ឃឹមថា ក្រុមហ៊ុនវិនិយោគបរទេសនឹងចូលរួម ដើម្បីជំរុញឲ្យកម្ពុជាមានការអភិវឌ្ឍន៍លើវិស័យនគរោបនីយកម្ម និងវិស័យអចលនទ្រព្យនឹងការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ជាចុងក្រោយលោក ក៍បានសម្ដែងនូវការជូនពរម្ដងទៀតចំពោះគម្រោងនេះ ផងដែរ។
កម្មវិធីនេះលោកសាស្ត្រាចារ្យ វ៉ាង បានមានប្រសាសន៍ថា «នាថ្ងៃអនាគត នៃការអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍គឺនឹងស្ថិតនៅលើទឹកដីកម្ពុជា យើងគួរសម្លឹងមើលនូវឱកាសពី អតីត គោលនយោបាយរបស់ប្រទេស ទីតាំងភូមិសាស្ត្រ និងកត្តាផ្សេងៗទៀតដើម្បីចាប់យកឱកាសក្នុងការវិនិយោគនៅកម្ពុជា។ កម្ពុជាជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយកម្រិតជីឌីភីកើនឡើងប្រមាណ ៦,៧ភាគរយ ជារៀងរាល់ឆ្នាំ ដែលសន្ទុះនេះស្ថិតក្នុងលំដាប់ខ្ពស់ក្នុងពិភពលោក មិនតែប៉ុណ្ណោះត្រូវបានទទួលស្គាល់ដោយធនាគារអភិវឌ្ឍន៍អាស៊ីថាជាប្រទេសមួយដែលមាន សន្ទះសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងគេក្នុងតំបន់។ លើសពីនេះ អត្រាជីឌីភីនៃមនុស្សម្នាក់កើតជាប្រចាំ ឆ្នាំ២០១៨ មានប្រមាណ ១៤៨៧ដុល្លារ ដែលភាពរីកចម្រើននៃសេដ្ឋកិច្ចដែលផ្ដល់នូវទំនុកចិត្តក្នុងការវិនិយោគនៅប្រទេសកម្ពុជា។
លោកស្រី តឹង វិនហ្វាំង ប្រធានក្រុមហ៊ុនវិនិយោគចិន កម្ពុជា និងជាប្រធានក្រុមហ៊ុន អភិវឌ្ឍន៍ Vue Astonបានសំដែងការអរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានចំណាយពេល វេលាដ៍មានតម្លៃមកចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរសម្ពោធនៅព្រឹកនេះ។ គម្រោង Vue Astonរបស់ក្រុមហ៊ុនយើងខ្ញុំមានទីតាំងស្ថិតនៅភូមិកោះនរាយន៍ សង្កាត់ច្បារអំពៅ នៅជាប់នឹងដងទន្លេមេគង្គ និងទន្លេបាសាក់។ គម្រោងអាគារ Vue Aston បានឌីហ្សាញដោយក្រុមហ៊ុនឌីហ្សាញរបស់ហុងកុងHKS និងក្រុមហ៊ុនដេគ័រ ដ៍ល្បីលំដាប់ ពិភពលោកផងដែរ។ ខុនដូគម្រោងរបស់យើងត្រូវបានសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់ និងស្របតាម ស្តង់ដារអន្តរជាតិ។ នៅក្នុងខុនដូយើងមានអាហារដ្ឋាន Super Market បន្ទប់ស្ទីម ស្បា ក្លឹបហាត់ និងបន្ទប់VIPផងដែរ។ គម្រោងនេះនឹងធ្វើឲ្យតំបន់កោះនរាយន៍ក្លាយទៅជាទីក្រុងថ្មី ដែលនឹងផ្ដល់ជីវិតរស់នៅបែបទាន់សម័យ និងស៊ីវិល័យ។ កម្មវិធីនេះប្រព្រឹត្តទៅយ៉ាងឱឡារិក ដោយមានការសម្ដែងរបាំ ជូនពរ ការសំដែងម៉ុងសាយ និងកម្មវិធីជាច្រើនទៀតផងដែរ៕