
រាជធានីភ្នំពេញ៖ ក្នុងកិច្ចសន្ទនាអំពី អនាគតនៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញនេះ ក្រុមអ្នកស៊ីរកចិនជាច្រើនអ្នកបានសម្ដែងភាពរីករាយទៅលើការអនុវត្តគោលនយោបាយបើទូលាយលើវិស័យវិនិយោគបរទេស ដោយគ្មានកំហិតនៃការប្រើប្រាស់ប្រាក់ដុល្លារ និងកម្មសិទ្ធិឯកជនលើទ្រព្យសម្បត្តិបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ខ្លាំងក្នុងតំបន់។
លោកស្រីប្រធាន តឹង វិនហ្វាំង តំណាងឲ្យក្រុមហ៊ុនឌឹផេនីនសូឡា កាភីថល បានឲ្យដឹងថា កិច្ចសន្ទនានេះ ត្រូវបានលើកពិភាក្សាអំពីការរីកចំរើននៃក្រុងភ្នំពេញ ដោយលើកយកប្រធានបទស្តីពី អនាគតនៃការការអភិវឌ្ឍន៍ទីក្រុងភ្នំពេញនៅតំបន់មាត់ទន្លេ និងឱកាសនៃការវិនិយោគនៅទីក្រុងភ្នំពេញ ដោយមានការចូលរួមពីសំណាក់មន្ត្រីមកពីប្រទេសចិន និងកម្ពុជា អ្នក វិនិយោគធំៗ និងក្រុមហ៊ុនជាច្រើនទៀតដែលមានចំណាប់អារម្មណ៍ក្នុងការលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា។
លោកបន្តថា ដោយអនុវត្តគោលនយោបាយបើទូលាយលើវិស័យវិនិយោគបរទេស គ្មានកំហិតនៃការប្រើប្រាស់ប្រាក់ដុល្លារ និងកម្មសិទ្ធិឯកជនលើទ្រព្យសម្បត្តិបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ខ្លាំងក្នុងតំបន់។ រីឯទីក្រុងភ្នំពេញវិញជាបេះដូងនៃ ប្រទេសកម្ពុជា ប្រមូលផ្តុំទៅដោយធនធានគ្រប់សារពើ និងក៍ជាទីក្រុងមួយដែលស្ថិតនៅក្នុង ខ្សែស្នូលនៃគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ដែលទាំងនេះបាននាំមកនូវឱកាស ជាច្រើនសម្រាប់កម្ពុជា។
ប្រធានការិយាល័យកិច្ចការតំបន់អាស៊ីបាស៊ីភិចនៃប្រសួងការបរទេសលោកបណ្ឌិត លី ឆាយក៍បានស្តែងសន្ទរកថាផងដែរអំពីការរីកចំរើនរបស់ទីក្រុងភ្នំពេញ។ លោកបានបញ្ជាក់ដែរ ថា ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជាមានការកើនឡើងជាលំដាប់ ស្របជាមួយនឹងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ការវិនិយោគិនចិនបានវិនិយោគនៅកម្ពុជាមានទឹកប្រាក់ប្រមាណជា ១៥០Billion យ៉ន់ ដែលរួមមានទាំងការវិនិយោគលើវិស័យសង្គមផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះមានគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងឆ្នាំ ២០២០ គម្រោងStaduimឆ្នាំ ២០៣០ ជាដើម។ វាជាសក្ខីភាពបង្ហាញពីជំហរដ៍រឹងមាំរបស់អ្នកវិនិយោគចិនក្នុងការសហការដើម្បីលើក ស្ទួយការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ បន្ទាប់ពី “កិច្ចប្រជុំកំពូលអន្តរជាតិស្តីពីសំណង់ និងការអភិវឌ្ឍន៍”ដែលធ្វើនៅភ្នំពេញ កម្ពុជាបានដាក់ចេញនូវគម្រោងជាច្រើនដែលសាកសមសម្រាប់ ការវិនិយោគលើវិស័យដីធ្លី។ ក្នុងរយះពេល៥ឆ្នាំកន្លងមកនេះការវិនិយោគលើវិស័យហេដ្ឋា រចនាសម្ព័ន្ធ សេវាកម្មជួលផ្ទះ តំបន់ឧស្សាហកម្មនឹងមានការរីកចម្រើនខ្លាំង។ ផ្លូវក្រវ៉ាត់ក្រុងទី៣នឹងបញ្ចប់ ការសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។ លោកសង្ឃឹមផងដែរថា ក្រុមហ៊ុនវិនិយោគបរទេសនឹងចូលរួម ដើម្បីជំរុញឲ្យកម្ពុជាមានការអភិវឌ្ឍន៍លើវិស័យនរគររូបនីយកម្ម និងវិស័យអចនលទ្រព្យនឹងការីកចំរើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ក្នុងកម្មវិធីនេះលោក ឈិន យូហុង ដែលជាអនុប្រធានក្រុមហ៊ុនវិនិយោគចិន ខ្មែរក៍បានធ្វើបទ បង្ហាញផងដែរអំពីការអភិវឌ្ឍន៍ក្រុងភ្នំពេញពីមុន និងនៅថ្ងៃអនាគត។ លោកបានបន្ថែមដែរថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គម្រោងអភិវឌ្ឍន៍ឧស្សាហកម្ម ទេសចរណ៍ សេវាកម្ម និងការវិនិយោគ កម្ពុជា អាចយលលំនាំតាមប្រទេសចិនបានជាច្រើនចំណុច។ ជាឧទាហរណ៍ដូចជាសង្កាត់ច្បារអំពៅ ដោយវា ស្ថិតនៅតំបន់ជាប់នឹងដងទន្លេ ទីតាំងភូមិសាស្ត្រល្អ ដូច្នេះយើងអាចធ្វើការអភិវឌ្ឍន៍តំបន់នេះបាន។ ក្នុងប៉ុន្មានឆ្នាំនេះតំបន់កោះនរាហ៍បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគ ហើយបើ សំឡឹងមើលពីការរីកចំរើនផ្នែកសេដ្ឋកិច្ចវិញ តំបន់នេះនឹងមានសក្តានុពលខ្លាំងនៅថ្ងៃអនាគត។
ជាចុងបញ្ចប់លោកស្រីប្រធាន តឹង វិនហ្វាំងបានស្តែងសន្ទរកថាមួយក្រោមប្រធានបទ”ការសង្កេត លើសក្តានុពលទីក្រុង និងអនាគតនៃក្រុងភ្នំពេញ។
ក្រុងភ្នំពេញដែលជារាជធានីនៃប្រទេសកម្ពុជា វិស័យអចលនទ្រព្យជាវិស័យមួយដែលមានការចាប់អារម្មណ៍ខ្លាំង។ បើតាមការទស្សទាយរបស់ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា ឆ្នាំ២០២០ក្រុងភ្នំពេញនឹងមានខុនដូប្រមានជា ៣៧០០០ យូនីន។ នៅភ្នំពេញបច្ចុប្បន្នតំបន់ដែលមានតំលៃថ្លៃគឺប្រមាណ ពី១ម៉ឺនប្រាំពាន់ដល់២ម៉ឺនយ៉ន់ ដែលតម្លៃនេះបើប្រៀបធៀបនឹងទីក្រុងធំៗនៅប្រទេសចិនមានតម្លៃ ថោកជាងគ្នាបន្តិចបន្ទួច។ ប៉ុន្តែការទទួលបានចំណូលពីការជួលមានប្រមាណ២៩,៤ភាគរយឯនោះ មិនតែប៉ុណ្ណោះតម្លៃផ្ទះ ខុនដូនឹងកើតឡើងប្រមាណ១៦,៧ភាគរយ។
តម្រូវការផ្ទះសំបែងនៅក្រុងភ្នំពេញមានការកើនឡើងខ្ពស់ ដែលមានប្រជាជនប្រមាណ ៤លាន នាក់ដែលក្នុងនោះមាន១០ភាគរយជាជនបរទេស។ តម្រូវការខុនដូមានកំរិតខ្ពស់ ហើយដែលបច្ចុប្បន្ន ខុនដូមានចំនួនត្រឹម២ម៉ឺនជាងយូនីតប៉ុណ្ណោះ ដែលធ្វើឲ្យការផ្គត់ផ្គង់នៅមានភាពខ្វះខាតច្រើន។ ដោយសារតែទីផ្សារនៅកម្ពុជាមានការខ្វះខាតច្រើន ដូច្នេះការវិនិយោគលើវិស័យនេះនៅកម្ពុជានឹងផ្តល់ផល ចំនេញជាច្រើនដល់វិនិយោគិន។
គម្រោងVue Astonរបស់យើងមានទីតាំងល្អ ដែលធ្វើឲ្យយើងមានអាទិភាពជាងគេក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ននេះ។ ការជ្រើសរើសទីតាំងដែលស្ថិតនៅចំតំបន់មានសក្តានុពលក្នុងក្រុងភ្នំពេញ ហើយដែលត្រូវបានឌីហ្សាញដោយក្រុមហ៊ុនឌីហ្សាញរបស់ហុងកុងHKS និងក្រុមហ៊ុនដេគ័រដ៍ល្បីលំដាប់ ពិភពលោកផងដែរ។ ខុនដូគម្រោងរបស់យើងត្រូវបានសាសង់ឡើងយ៉ាងយកចិត្តទុកដាក់ និងស្របតាម ស្តង់ដាអន្តរជាតិ។ នៅក្នុងខុនដូយើងមានអារហារដ្ឋាន super market បន្ទប់ស្ទីម ស្បា ក្លឹបហាត់ រោងភាពយន្តឯកជន ហាងកាហ្វេនិងបន្ទប់VIPផងដែរ។ គម្រោងនេះសាងសង់តាមលក្ខណៈស្តង់ដារ សណ្ឋាគារ ដែលធ្វើឲ្យម្ចាស់ខុនដូទទួលបាននូវជីវិតរស់នៅបែបទាន់សម័យ ស៊ីវីល័យ និងមានផាសុកភាព៕