ឆ្ងល់អ្វីអាចតេបាន! ក្រសួងរៀបចំដែនដាក់ចេញលេខទូរស័ព្ទ ៣ ខ្សែ ដើម្បីឲ្យពលរដ្ឋតេសួរព័ត៌មាន

ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការសាកសួរព័ត៌មាន សំណូមពរ និងផ្ដល់ព័ត៌មាន​ត្រឡប់​ពី​ការប្រើប្រាស់សេវា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីដើមខែកញ្ញា ឆ្នាំ ២០១៨ នេះ បានប្រកាស​ដាក់​ដំណើរ​ការ​លេខទូរស័ព្ទ​ទំនាក់​ទំន​ង​សាធារណៈចំនួន ៣ ខ្សែ​សម្រាប់​ឲ្យប្រជាពលរដ្ឋងាយស្រួលដល់ការទំនាក់ទំនងមកកាន់ក្រសួងផ្ទាល់។

 

ដូច្នេះសម្រាប់ប្រជាពលរដ្ឋដែលមានចម្ងល់ ឬចង់ដឹងពីរៀបប្រើប្រាស់សេវាកម្មផ្សេងៗរបស់ក្រសួង​អាច​ធ្វើការហៅទៅកាន់លេខទូរស័ព្ទទៅលេខ ០២៣ ៦៧៧ ៥៧៧៧ ឬ ០៨៩ ៧៨៨ ៩២៧ ឬ មួយខ្សែទៀត ០៨៩ ៧៨៨ ៩២៨ ដើម្បីសួរនាំបាន៕