ជប៉ុនប្រកាសផ្តល់ជំនួយឥសំណងជាង៣៦ម៉ឺនដុល្លារអភិវឌ្ឍន៍លើវិស័យចំនួន៣នៅកម្ពុជា

ភ្នំពេញ៖ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានធ្វើពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងដល់កម្ពុជានូវទឹកប្រាក់ចំនួន៣៦៣,២២៤ដុល្លារដល់កម្ពុជាដើម្បីជួយសម្រួលដល់ការអភិវឌ្ឍន៍នូវវិស័យចំនួន៣គឺការកែលម្អផ្លូវថ្នល់ស្ថិតនៅសង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនការសាងសង់អាគារសម្រាប់ពេទ្យនៅមណ្ឌលសុខភាពទឹកឃ្លាំង ខេត្តកណ្តាលនិងការសាងសង់ស្ថានីយ៍ទឹកស្អាតខ្នាតតូចនៅឃុំចំនួន៧ក្នុងខេត្ត២នាទិសពាយ័ព្យ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានថ្លែងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ថារដ្ឋាភិបាលជប៉ុនកំពុងអនុវត្តកម្មវិធីថ្មីKUSANONKនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩១ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាននិងអង្កការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងនេះ។

លោកបានបន្តថាស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានផ្តល់ជំនួយលើសពី៦០០គម្រោងតាមរយៈជំនួយKUSANONK។លោកថាពិតជាមានសេចក្តីរីករាយខ្លាំងដែលគម្រោងទាំងនេះបានចូលរួមចំណែកលើកកម្ពស់គុណភាពនៃជីវភាពនៅកម្រិតមូលដ្ឋាន។ខណៈដែលស្ថានទូតជប៉ុនកត់សម្គាល់ឃើញថាកម្ពុជាកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស៕