ក្រសួងរៀបចំដែនដី ប្តេជ្ញាបញ្ចប់ការចុះបញ្ជីដីធ្លីឲ្យបាន ១០០% នៅត្រឹមឆ្នាំ២០២១

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានប្តេជ្ញាបញ្ចប់ការចុះបញ្ជីដីធ្លីឲ្យបាន ១០០% នៅត្រឹមឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាម មន្រ្តីនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយម្ម និងសំណង់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» កាលពីពេលថ្មីៗនេះ លោក សេង ឡូត អគ្គនាយក និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយម្ម និងសំណង់ បានឲ្យដឹងថា ក្រសួងបាន ប្ដេជ្ញាថានឹងចុះបញ្ជីក្បាលដីឲ្យអស់នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២១ គោលបំណងគឺដើម្បីឲ្យរដ្ឋងាយស្រួលគ្រប់គ្រងក៏ដូចជាបង្កើនការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។

បន្ថែមពីនេះលោក លោក សេង ឡូត បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នរបបកម្មសិទ្ធិកម្មសិទ្ធដីធ្លីបានជាង៥,៦លានប័ណ្ណ ស្នើ ៨០,៣៧% នៃក្បាលដីសរុបទូទាំងប្រទេសប្រមាណ ៧លានក្បាលដី ដែលក្រសួងប្តេជ្ញាបញ្ចប់ ការចុះបញ្ចីដីធ្លីឲ្យបាន ១០០% នៅត្រឹមឆ្នាំ២០២១ ខាងមុខ។

លោកបានបន្តថា ការចុះបញ្ជីក្បាលជូនប្រជាពលរដ្ឋឱ្យអស់នៅឆ្នាំ២០២១ ខាងមុខនេះ គឺជាការងារដ៏សំខាន់បំផុត ដើម្បីឱ្យការគ្រប់គ្រងដីមានសុវត្ថិភាព មានបណ្ណសម្គាល់អចលវត្ថុជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗ រូបព្រមទាំងធ្វើឱ្យមានស្ថិរភាព ហើយបណ្ណនេះក្លាយទៅជាទុន ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំធ្វើការបែងចែកជូនដល់ប្រជាពលរដ្ឋ មាន៥ដំណាក់កាលកន្លងផុតទៅហើយ៕
អត្ថបទ៖ ហ្សាលីន