បុណ្យភ្ជុំបិណ្ឌ ៣ ថ្ងៃ ភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍កើនឡើង ២០.៤២%

យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី-ខេត្ត  ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុងឱកាស​ឈប់សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ (៨-១០ ខែតុលា ឆ្នាំ២០១៨) នេះ​មាន​ចំនួន ១.២៦១.៦៩១ កើនឡើង ២០.៤២% ក្នុងនោះ៖

–  ភ្ញៀវ​ជាតិ ១.២១៣.៦៨៧ កើនឡើង ២០.២៩%

–  ភ្ញៀវ​អន្តរជាតិ ៤៨.០០៤ កើនឡើង ២៣.៩៣

ខេត្ត​គោលដៅ​ទេសចរណ៍សំខាន់ៗទទួលបាន​ចំនួន​ភ្ញៀវទេសចរ​ដូចខាងក្រោម៖

ខេត្តសៀមរាប ៖ ភ្ញៀវ​សរុប​ចំនួន ២៥២.៤២២ នាក់ កើនឡើង ៤៧.០៥% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន​ប្រមាណ ២៣០,០០០នាក់ កើនឡើង ៥៣.៣៣% ភ្ញៀវ​អន្តរជាតិ​ចំនួន ២២.៤២២ នាក់ កើនឡើង ៣.៥៨%។

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​សរុប​ចំនួន ១៦.៦៨១ នាក់ កើនឡើង ២២១.៦៥% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន​ប្រមាណ ៧.៣៤៩ នាក់ កើនឡើង ១៣៨.៣០% ភ្ញៀវ​អន្តរជាតិ​ចំនួន​ប្រមាណ ៩.៣៣២ នាក់ កើនឡើង ៣៤៣.៩៦%។

ខេត្តកំពត ៖ ភ្ញៀវ​សរុប​ចំនួន ១១៧.៦៣៣ នាក់ កើនឡើង ៥៨.៦២% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន ១១៥.១០៣ នាក់ កើនឡើង ៥៧.៧៧% ភ្ញៀវ​អន្តរជាតិ​ចំនួន ២. ៥៣០ នាក់ កើនឡើង ១១០.៤៨%។ សម្រាប់​រមណីយដ្ឋាន​បូកគោ​ទទួលបាន​ភ្ញៀវទេសចរ ៣៥.៨១៩ នាក់ ហើយ​រមណីយដ្ឋាន​ទឹកឈូ ទទួលបាន​ភ្ញៀវទេសចរ ៥៧.៥១៤ នាក់។

ខេត្តកំពង់ធំ ៖ ភ្ញៀវ​សរុប​ចំនួន ៥៩.៣១២ នាក់ កើនឡើង ៣៥.៥៦% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន ៥៩.១៧៤ នាក់ កើនឡើង ៣៥.៥៧% ភ្ញៀវ​អន្តរជាតិ​ចំនួន ១៣៨ នាក់ កើនឡើង ៣៥.៥៦%។

ខេត្តមណ្ឌលគិរី ៖ ភ្ញៀវ​សរុប​ចំនួន ១១.៣៤៦ នាក់ កើនឡើង ៣០.៤១% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន ១១.១១៤ នាក់ កើនឡើង ៣០.៩៨% ភ្ញៀវ​អន្តរជាតិ​ចំនួន ២៣២ នាក់ កើនឡើង ៧.៩០%។

ខេត្តរតនគិរី ៖ ភ្ញៀវ​សរុប​ចំនួន ១៨.៩២៨ នាក់ កើនឡើង ១៩.៨០% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន ១៨.៦៥២ នាក់ កើនឡើង ២០.១០% ភ្ញៀវ​អន្តរជាតិ​ចំនួន ២៧៦ នាក់ កើនឡើង ១.៥០%។

ខេត្តពោធិសាត់ ៖ ភ្ញៀវ​សរុប​ចំនួន ៥៦.៥២១ នាក់ កើនឡើង ៧៣.៩០% ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន ៥៦.៤៩០ នាក់ កើនឡើង ៧៤.១០% ភ្ញៀវ​អន្តរជាតិ​ចំនួន ៣១ នាក់ កើនឡើង ២៦២%។

ជាការ​គួរអោយកត់សំគាល់ យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​រាជធានី-ខេត្ត​ដដែល យើង​ក៏​សង្កេតឃើញ​ផងដែរ​ថា ការរៀបចំ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍ មានការ​រីកចំរើន​កាន់តែ​ប្រសើរ ដោយ​ក្នុងនោះ៖

អាច​ទប់ស្កាត់​ការ​តម្លើងថ្លៃ​ហួសហេតុ​លើ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរណ៍ ដោយមាន​ការបិត​តម្លៃ​ជម្រាបជូន​ភ្ញៀវ​ជាមុន​បាន​ត្រឹមត្រូវ។

បញ្ហា​បរិស្ថាន​អនាម័យ ល្អប្រសើរ​ជាង​មុន ដោយ​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យល់ដឹង និង​ភ្ញាក់រលឹក និង​ដោយមាន​ការចុះ​អប់រំ​ណែនាំ ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ  ជាពិសេស​មន្ទីរ​ទេសច​រណ៍​បាន​ចាត់តាំង​ក្រុមការងារ​ចុះ​អប់រំ​ផ្ទាល់​ដល់​រមណីយដ្ឋាន បើទោះបី​ជាការ​ទុកដាក់​សំរាម​នៅតែ​ជា​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម

បញ្ហា​សន្តិសុខ​សុវត្ថិភាព​ក៏មាន​ភាពល្អប្រសើរ ដោយ​មន្ទីរ​ទេសចរណ៍​បាន​សហ​ការណ៍​យ៉ាង​ជិតស្និត​ជាមួយ​កំលាំង​មាន​សមត្ថកិច្ច ចាត់តាំង​ក្រុមការងារ​ប្រចាំការ​នៅតាម​គោលដៅ​ទេសចរណ៍សំខាន់ៗ និង​មាន​ការលើក​ស្លាក​សញ្ញា​គ្រោះថ្នាក់ នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ៕