ចរាចរណ៍ផ្លូវអាកាសនៅអាមេរិកឡាទីនធ្លាក់ចុះ91 ភាគរយដោយសារកូវីដ 19

ទីក្រុងសៅប៉ូឡូ៖ យោងតាមប្រភពសមាគម ហោះហើរ និងដឹកជញ្ជូនតាមផ្លូវអាកាសរបស់អាមេរិកឡាទីន និងកោះការីប៊ីន (ALTA) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថា ចរាចរណ៍ផ្លូវអាកាសរបស់អាមេរិកឡាទីននៅខែមេសានេះបានធ្លាក់ចុះដល់ទៅ 91 ភាគរយបើធៀបទៅនឹងរយៈពេលដើមឆ្នាំដោយសារតែបញ្ហារីករាលដាលនៃវីរុសកូវីដ 19 ហើយស្ទើរគ្រប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នានាត្រូវបានរំសាយ។

លោក Luis Felipe de Oliviera នាយកប្រតិបត្តិសមាគម ALTA និងជាតំណាងនៃក្រុមហ៊ុនអាកាសចរណ៍នៅអាមេរិកឡាទីន បានប្រាប់ដល់អ្នកសារព័ត៌មានថា ពួកគេកំពុងស្វែងរកជំនួយពីរដ្ឋាភិបាល ដែលជំនួយនោះជាកម្ចី មិនមែនជំនួយឥតសំណងនោះឡើយ៕

ប្រភព៖ Yahoo!finance