កម្មវិធី​ជប់លៀង Oktoberfest កម្ពុជា ត្រឡប់​មកវិញហើយ!

ភ្នំពេញ, ព្រះរាជាណាចក្រ​កម្ពុជា-ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៨៖ ទី​ក្រុង​កោះ​ពេជ្រ (Diamond Island) ដ៏​ល្បីល្បាញ​នៅ​រាជធានី​ភ្នំពេញ នៅតែ​ជា​ជម្រើស​ទីតាំង​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​យ៉ាង​គួរឱ្យ​ចាប់អារម្មណ៍ ជាមួយនឹង​អគារ A ដែលមាន​ទំហំ ១២០០ ម៉ែត្រការ៉េ ជាទី​តាំង​កណ្តាល​ដើម្បី​រីករាយ​ជាមួយនឹង​បទ​ភ្លេង សម្រាប់​ច្រៀង​រាំ​កម្សាន្ត ក៏ដូចជា​បទ​ភ្លេង Rockn’ Roll  ដោយ​ក្រុម​តន្ត្រី​អាឡឺម៉ង់ Gaudiblosn និង​តន្ត្រីករកំពូលៗដទៃទៀត។

លោក Tassilo Brinzer ដែលជា​ប្រធាន​នៃ​សមាគម​សភាពាណិជ្ជកម្ម​អាឡឺម៉ង់​បាន​មានប្រសាសន៍ថា «ជាមួយនឹង​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ដោយ​សមាគម​សភាពាណិជ្ជកម្ម​អាឡឺម៉ង់​ប្រចាំ​ប្រទេស​កម្ពុជា (ADW) និង​ត្រូវបាន​គាំទ្រ​ដោយ​ក្រុមហ៊ុន Eurocham កម្ពុជា កម្មវិធី Oktoberfest បាន​ក្លាយជា​ព្រឹត្តិការណ៍​សង្គម​ប្រចាំឆ្នាំ​ដ៏​ធំ​បំផុត​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុងពេល ១០ឆ្នាំ​ចុង​ក្រោយនេះ » លោក​បន្តថា «Oktoberfest គឺជា​ព្រឹត្តិការណ៍​វប្បធម៌​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​កន្លែង​ប្រមូលផ្ដុំ​ទៅដោយ តន្ត្រី អាហារ​អាឡឺម៉ង់ និង​ជម្រើស​ដ៏​ពិសេស​នៃ​ភេសជ្ជៈ​សម្រាប់​ភាព​រីករាយ​នា​ចុង​សប្តាហ៍»

អ្នកចូលរួម​ជាង ២៥០០ នាក់​របស់​កម្មវិធី​នេះ បាន​រីករាយ​ជាមួយ​ជម្រើស ដូចជា​ស្រា​បៀរ​របស់​អាល្លឺម៉ង់ និង​កម្ពុជា ក៏ដូចជា​មុខម្ហូប​និង​ស្រា​បៀរ​បែប​អន្តរជាតិ។ ក្រៅពី​ស្រា​បៀរ​អង្គរ​ដែលជា​ស្រា​បៀរ​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា Hofbrau របស់​ប្រទេស​អាឡឺម៉ង់ Hops សិប្បកម្ម​ស្រា​បៀរ​អាល្លឺម៉ង់​នៅ​ភ្នំពេញ San Miguel និង​Carlsberg នឹងមាន​ផ្ដល់ជូន​សម្រាប់​ភ្លក្ស​នៅក្នុង​កម្មវិធី​នេះ ក៏ដូចជា​ស្រា​បៀរ​មួយ​កែវ​ក្នុងចំណោម​ស្រា​បៀរ​ចំណុះ ១ លីត្រ «Maßbier» ដ៏​ល្បីល្បាញ។ ក្រៅពី​មុខម្ហូប ជ្រូក​ដុត មាន់​អាំង​ពាក់កណ្តាល ក្រុមហ៊ុន DanMeats និង Hops ក៏មាន​ផ្ដល់ជូន​នូវ​ម្ហូបអាហារ​អាស៊ីពិសេសៗ និង​អាហារផ្សេងៗទៀត​ដូចជា សាច់ក្រក Bavarian ជាដើម។