
ហៃ សិរី
ខេត្តសៀមរាប៖ កម្ពុជាទទួលបានចំនួន ៩៣,៩២៧,៩២៦ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង ១១.៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០១។ នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរបានបង្ហាញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១។
តាមរបាយការណ៍បញ្ជាក់ថា នៅរយៈពេល១០ខែដូចគ្នានេះ ភ្ញៀវទេសចរបរទេសចំនួន ២,០៩០,០៤៣នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង ៧.៧ភាគរយ។ ចំណូលដែលទទួលបានជិត៩៤លានដុល្លារនេះ រាជរដ្ឋាភិបាលបានដកចំនួន ៤,១៤០,០៨៦ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។
សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖ ទី១-ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។ ទី២-ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។ និងទី៣-ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕