ទីលានជិះឡានប្រណាំង Go-Kart របស់ឧកញ៉ា ម៉ុងឬទ្ធី ចាប់ផ្ដើមបើកដំណើរការនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: ទីលាន​ជិះ​កូន​ឡាន Go-Kart លើ​ទីលាន Yamamoto Circuit នៅ​តំបន់​ក​សិ​ទេសចរណ៍ ម៉ុង​ឬ​ទ្ធី សែន​ជ័យ​រប​ស់លោក​ឧកញ៉ា ម៉ុង​ឬ​ទ្ធី ស្ថិតនៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​បាន​កំពុងបើក​ដំណើរការ​ស្វាគមន៍​ភ្ញៀវទេសចរ​ចូល​ក​ម្សា​ន្ត ខណៈ​កំពុងមាន​អ្នក​ទៅលេង​កាន់តែ​ច្រើនឡើង​រៀងរាល់ថ្ងៃ។

តាម​គេហទំព័រ Automotive Cambodia បាន​ឲ្យ​ដឹងថា សម្រាប់​តម្លៃ​សំបុត្រ​នៃ​ការចូល​លេង​កូន​ឡាន Go-Kart នេះ ត្រូវ​បា​ន​កំណត់​តាម​ប្រភេទ និង​ជម្រើស​ដែល​ភ្ញៀវ​ចង់បាន។ ចំពោះ​ការចូល​លេង​ដំបូង គឺ​គេ​កំណត់​ល្បឿន​រត់​ប្រមាញ 30 km​/​h​ជុំ បន្ទាប់មក​អាច​បើក​ល្បឿន​ដល់ 70 km/h ចំនួន 5ជុំ វគ្គ​នេះ​តម្លៃ 20ដុល្លារ/ម្នាក់។

Automotive Cambodia បន្តថា បន្ទាប់ពី​លេង​វគ្គ​នេះហើយ បើ​ភ្ញៀវ​នៅតែ​ចង់​បន្ត​ភាពសប្បាយ​រីករាយ​លើ​ទីលាន Yam​a​moto Circuit អាច​បន្ត​វគ្គ​ល្បឿន​លឿន​មួយកម្រិត​ទៀត ដោយ​អាច​លេង​ល្បឿន​បាន​ដល់ 80 km/h ចំនួន 5ជុំ ដូចគ្នា ក្នុង​តម្លៃ 18 ដុល្លារ។ ដោយឡែក​សម្រាប់​សំបុត្រ​ចូល​ទស្សនា​ដោយ​មិន​បើកឡាន Go-Kart គឺ​ថ្លៃ 1ម៉ឺន​រៀល​តែប៉ុណ្ណោះ។

បច្ចុប្បន្ន Yamamoto Circuit គឺជា​ទីលានប្រណាំង Go-Kart ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​ក​សិ​ទេសចរណ៍ ម៉ុង​ឬ​ទ្ធី សែន​ជ័យ ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ចម្ងាយ​ប្រហែល 40 Km ពីរ​ង្វ​ល់​មូល​ចោ​មចៅ។

Automotive Cambodia បន្តថា លោកអ្នក​អាចធ្វើ​ដំណើរ​ទៅ​ទីនោះ តាម​ផ្លុ​វ​ជាតិ​លេង4 ហួស​ផ្សារ​ព្រៃ​ផ្ដៅ​បន្តិច រួច​បត់​ចូ​ល​​តាមផ្លូវ​នៅ​ខាងឆ្វេង​ដៃ។ ក្រៅពី​ជិះ Go-Kart អស់ចិត្ត​អស់ចង់​រួចហើយ ភ្ញៀវទេសចរ ក៏​អាច​ចូល​ទស្សនា និង​សម្រាក​​ល​ម្ហែ​កាយ​នៅ​កញ្ចុះ​សម្រាប់​អង្គុយលេង​សួនសត្វ ហាង​កាហ្វេ ភោជនីយដ្ឋាន ក្នុង​តំបន់​ក​សិ​ទេសចរណ៍​នេះ​ថែមទៀត៕