
(សៀមរាប)៖ ទោះបីជាបច្ចុប្បន្នស្ថានភាពទេសចរណ៍ និងសេដ្ឋកិច្ចនៅមិនទាន់ក្រោកឡើងមកវិញក៏ដោយ យើងក៏នៅតែអាចប៉ាន់ប្រមាណឃើញពីសក្ដានុពលអភិវឌ្ឍន៍ នៃខេត្តសៀមរាប តាមរយៈខុនដូស៊ីវីល័យដំបូងគេបង្អស់ នឹងលេចរូបរាងឡើងនៅកណ្ដាលក្រុង ក្នុងខេត្តសៀមរាប ឆាប់ៗនេះ។
ក្រុមហ៊ុន អឺបេនលីវីងសូលូសិន (Urban Living Solutions) ដែលជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម បានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ខុនដូ Rose Apple Square គម្រោងទី២ របស់ខ្លួនក្នុងខេត្តសៀមរាបកាលពីព្រឹកមិញនេះ ខណៈដែលគម្រោងទីមួយ «បុរីភូមិបាគង» កាន់តែមានការគាំទ្រច្រើនឡើង។
គម្រោងខុនដូ Rose Apple Square មានទីតាំងត្រឹម៥នាទីពីផាប់ស្រ្ទីត ជាសហគមន៍ទំនើបដំបូងគេបង្អស់ដែលមាននាំមកជូននូវបរិក្ខារសម្បូរបែប មានទាំងខុនដូដ៏ស៊ីវីល័យ កន្លែងធ្វើការ និងហាងកាហ្វេស្ថិតក្នុងកន្លែងតែមួយ ដែលគ្រប់នូវតម្រូវការរបស់មនុស្សជំនាន់ថ្មី។ ម្ចាស់គម្រោងបានគិតគូរយ៉ាងដិតដល់លើការរចនាជាមួយនឹងសួនច្បារបៃតង អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ហាត់យូហ្គា។ បន្ថែមពីលើការរស់នៅដ៏មានផាសុកភាព Rose Apple Square មានការិយាល័យសម្រាប់ជួល និងលក់ដែលមានកន្លែងធ្វើការរួមដ៏ធំដំបូងគេបង្អស់ ក្នុងខេត្តសៀមរាប សាលប្រជុំ សាលសិល្បៈ បន្ទប់ប្រជុំ ហាងនានា និងចំណតរថយន្ដក្រោមដីរហូតដល់២ជាន់។
ក្រុមហ៊ុន Urban Living Solutions បានផ្ដួចផ្ដើមគំនិត និងទទួលយកការគូរប្លង់ពីក្រុមហ៊ុនស្ថាបត្យកម្មដែលមានកេរ្តិ៍ឈ្មោះ Re-Edge Architecture + Design ក្នុងគោលបំណងលើកតម្កើងមុខមាត់ថ្មី របស់សហគមន៍ទំនើបនេះ តាមរយៈការរចនា ៤ផ្សេងៗគ្នា លើទីតាំងតែមួយដែលមាន Forum មានកន្លែងធ្វើការរួម និងបន្ទប់ប្រជុំ។ Commune ជាបន្ទប់សម្រាប់ស្នាក់នៅរយៈពេលវែង, Office ជាទីតាំងការិយាល័យសម្រាប់អាជីវកម្ម និងក្រុមហ៊ុននានា។ រួមទាំង Residence ជាខុនដូស៊ីវីល័យ សម្រាប់រស់នៅមានចំនួន២៤១យូនីត ដែលអាចទិញសម្រាប់រស់នៅ ជាផ្ទះទី២ ក្នុងខេត្តសៀមរាប ឬទិញសម្រាប់វិនិយោគ។
ដោយមានចក្ខុវិស័យដូចគ្នាជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុន អឺបេនលីវីងសូលូសិន (Urban Living Solutions) បានសម្រេចចិត្តចូលរួមចំណែកអភិវឌ្ឍ ខេត្តសៀមរាបនេះ តាមរយៈការវិនិយោគ ពីព្រោះថាក្រុមហ៊ុនមានភាពជឿជាក់យ៉ាងខ្លាំងទៅលើសក្ដានុពល និងសន្ទុះរីកចម្រើននាពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អឺបេនលីវីងសូលូសិន មានស្នាដៃជោគជ័យជាច្រើននៅទីក្រុងភ្នំពេញ ដែលមានដូចជា៖ បណ្ដុំសហគមន៍ហ្វេកថូរីភ្នំពេញ (Factory Phnom Penh) សំណង់ខុនដូអឺបេនឡហ្វ (Urban Loft Condominium) សំណង់ខុនដូអឺបេនវីឡេច (Urban Village Phase 1) គម្រោងបុរីភូមិបាគង (Bakong Village)ក្នុងខេត្តសៀមរាប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងខ្មែរ និងអន្តរជាតិ៕