ក្រុមហ៊ុនឯកជន កំពុងបាញ់ឆ្ពោះទៅវិយោគលើស័យទេសចរណ៍នៅខេត្តស្ទឹងត្រែង

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានអោយដឹងថា មានក្រុមហ៊ុនឯកជនជាច្រើន កំពុងចចាប់អារម្មណ៍ការវិនិយោគលើវិស័យទេសចរណ៍ នៅខេត្តស្ទឹងត្រែង ដោយសារតែខេត្តនេះសំបូរតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែលទាក់ទាញទេសចរជាតិ និងអន្តរជាតិ។នះបើយោងតាមការចុះផ្សាយពី ក្រសួងព័ត៌មានកម្ពុជា។

ជុំវិញដំណឹងនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានបញ្ជាក់ថា ក្រុមហ៊ុនឯកជនទាំងនោះបានចាប់អារម្មណ៍លើការវិនិយោគតំបន់ទេសចរណ៍នានាក្នុងខេត្តស្ទឹងត្រែងដូចជានៅតាមឆ្នេរទន្លេ តំបន់ទឹកធ្លាក់ តំបន់ទេសភាពព្រៃឈើ និងពពួកសត្វស្លាប ជាដើម។

លោកបានបន្តថា«ការរៀបចំសេវាកម្មថ្មីៗកំពុងមានការចាប់អារម្មណ៍ពីវិស័យឯកជនផងដែរ កំពុងស្នើសុំធ្វើការវិនិយោគ។ជាពិសេសថ្មីៗមកនេះមានវិស័យឯកជនគេចាប់អារម្មណ៍ចង់ធ្វើការវិនិយោគទេសចរណ៍តាមដងទន្លេ ដោយធ្វើជាកាណូតទូកទេសចរណ៍ ដើម្បីរៀបចំជាសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរទស្សនាតាមដងទន្លេមេគង្គ»។

លោក បានឲ្យដឹងបន្ដថា មន្ទីរទេសចរណ៍និងមន្ទីរជំនាញផ្សេងទៀត បាននឹងកំពុងកសាងនូវកញ្ចប់សេវាកម្មទេសចរណ៍មួយចំនួន ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ ដែលអាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ ចូលទៅលេងកម្សាន្តកាន់តែច្រើនថែមទៀតទៀត។

សូមបញ្ជាក់ថា តំបន់ទេសចរណ៍នៅខេត្តស្ទឹងត្រែងរួមមាន៖ ទឹកជ្រោះព្រះនិម្មិត ព្រះរំកិល អន្លង់ផ្សោតនៅជាប់ទល់ដែនឡាវ ទឹកជ្រោះល្បាក់ខោនជាប់ព្រំដែនឡាវ ទស្សនាព្រៃលិចទឹកតាមដៃទន្លេមេគង្គនៅអូរស្វាយ, ជិះទូកមើលថ្ងៃលិចនៅស្ពានសេកុង រមណីយដ្ឋានធម្មជាតិអូរច្រឡង់«ក្រមុំព្រហ្មចារី» នៅកណ្តាលព្រៃ រមណីយដ្ឋានធម្មជាតិអូរឫស្សីកណ្ដាល ល្អាងភ្នំប្រាក់ជាតំបន់បោះជំរំក្នុងព្រៃដ៏ពិសេស តំបន់រ៉ាមសារ និងតំបន់អាហារដ្ឋានសត្វត្មាតសៀមសាន ជាដើម៕