គម្រោង​តារា​សាគរ-ឈូង​សមុទ្រ​វែង ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ខេត្តកោះកុង

ខេត្តកោះកុង៖ ក្រុមហ៊ុន Zhengheng (Cambodia) Co., Ltd. (ជឹ​ង​ហឹ​ង) នៅ​ថ្ងៃទី ០៣ ធ្នូ​នេះ បានបង្ហាញ​លើកដំបូង​នូវ​គម្រោង​តារា​សាគរ-ឈូង​សមុទ្រ​វែង​ជា​ផ្នែក​ទីមួយ​នៃ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​តារា​សាគរ ស្រប​ជាមួយ​ការអភិវឌ្ឍ​យុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ » នៅ​ប្រទេស​កម្ពុជា។

ពិធី​សម្ពោធ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី និង​ជា​ប្រធាន​គណៈកម្មាធិការ​អភិវឌ្ឍ​ន៍​កម្ពុជា, លោក ឡៅ សុខា​រ៉ុ​ម អគ្គលេខាធិការ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​កសិកម្ម និង​ជនបទ, លោក Deng Pi Bing ប្រធាន​ក្រុមហ៊ុន Zhengheng (Cambodia) Co .,Ltd និង​ភ្ញៀវ​តំណាង​ក្រុមហ៊ុន​ជាច្រើន​នាក់​ទៀត។

លោក Deng Pi Bing ប្រធាន​ក្រុមហ៊ុន Zhengheng (Cambodia) Co .,Ltd បាន​និយាយថា តារា​សគរ-ឈូង​សមុទ្រ​វែង មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​នៃ​រមណីយដ្ឋាន​ទេសចរណ៍​តារា​សាគរ។ គម្រោង​នេះ​គ្របដណ្តប់​លើ​ផ្ទៃ​ដី​២០០​ហិក​តា វា​ត្រូវបាន​ហ៊ុ​ព័ទ្ធ​ដោយ​ភ្នំ និង​សមុទ្រ និង​មាន​ឆ្នេរសមុទ្រ​ប្រវែង១.៩គីឡូម៉ែត្រ។ មិន​ត្រឹម​តែមាន​បរិស្ថាន​ធម្ម​ជាតិ​​ធម្មជាតិ​តែមួយគត់ នៅ​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​តំបន់​អភិរក្ស​ព្រៃកោងកាង​ធម្មជាតិ​ធំ​ទី​ពីរ​នៅលើ​ពិភ​ព​លោក​ផងដែរ។

លោក​បន្តថា ក្រុមហ៊ុន Zhengheng (ជឹ​ង​ហឹ​ង) (Cambodia) Co., Ltd.ខិតខំ​បង្កើត​ទីក្រុង​លំដាប់​ពិភពលោក​មួយ ដែលមាន​តំបន់​ស្នូល​នៃ​សួន​ឧស្សាហកម្ម​ឆ្លាត​វៃ វិថី​រចនា​ប័ន​ពាណិជ្ជកម្ម អា​ផាត​មែន មើលឃើញ​សមុទ្រ រម​ណី​យ​ដ្ឋាន​វីឡា រមណីយដ្ឋាន​កម្សាន្ត​កំពង់ផែ មណី​យ​ដ្ឋា​ន​កំសាន្ត​ឆ្នេរសមុទ្រ​និង​តំបន់​មុជទឹក។

តារា​សាគរ-ឈូង​សមុទ្រ​វែង សួន​ឧស្សាហកម្ម​ឆ្លាត​វៃ​ដំបូង​ទំហំ ៥៥ហិកតា បានចាប់ផ្តើម​នៅក្នុង​ដំណាក់កាល​ទី១ ជា​សួន​ឧស្សាហកម្ម​ឆ្លាត​វៃ​ផ្ទាល់ ហើយ​ក្រុមការងារ​មានការ​យល់ដឹង​ស៊ីជម្រៅ​អំពី​លក្ខណៈ​ឧស្សាហកម្ម និង​វិភាគ​ចំណុច​សំខាន់ៗនៃ​ឧស្សាហកម្ម៕