ប្រទេសជប៉ុនកាត់បន្ថយថ្លៃចុះចតអាកាសយានដ្ឋាន 45 ភាគរយ

ជប៉ុន៖ រដ្ឋមន្រ្តីដឹកជញ្ជូនរបស់ជប៉ុនបាននិយាយថា រដ្ឋាភិបាលកំពុងកាត់បន្ថយថ្លៃចុះចតអាកាសយានដ្ឋានចំនួន 45 ភាគរយដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។

Japan temporarily cuts airport landing fees by 45% | NHK WORLD-JAPAN News

លោក Akaba Kazuyoshi បានប្រាប់ដល់អ្នកសារព័ត៌មានថា ការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសដែលបណ្ដាលមកពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាបានអូសបន្លាយពេលដ៏យូរនេះបានជំរុញឱ្យមានការសម្រេចចិត្តនេះ។

ការកាត់បន្ថយថ្លៃសេវានេះសម្រាប់តែការហោះហើរក្នុងស្រុកនៅអាកាសយានដ្ឋានដែលគ្រប់គ្រងដោយរដ្ឋតែប៉ុណ្ណោះ។ ការអនុវត្តនេះចាប់ផ្ដើមពីខែសីហារហូតដល់ខែកុម្ភៈឆ្នាំក្រោយ។

កាលពីមុន ក្រសួងដឹកជញ្ជូនបានផ្ដល់ការផ្អាកការបង់ថ្លៃសេវាចុះចតរយៈពេល 6 ខែរហូតដល់ខែកក្កដា៕

ប្រភព៖ NHK