កូវីដ 19 ធ្វើឱ្យក្រុមហ៊ុន Robinsons ដែលមានអាយុកាលជាង 162 ឆ្នាំ ប្រកាសបិទហាង 2 ចុងក្រោយរបស់ខ្លួននៅសឹង្ហបុរី

សឹង្ហបុរី៖ បន្ទាប់ពីដំណើរការអស់រយៈពេលជាង 162 ឆ្នាំនៅក្នុងប្រទេសសឹង្ហបុរី ក្រុមហ៊ុន Robinsons ប្រកាសបិទហាងចំនួន 2 ចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសសឹង្ហបុរី នៅមជ្ឈមណ្ឌលផ្សារទំនើប The Heeren and Raffles City Shopping Centre

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃសុក្រ ទី 30 តុលា នេះពីការសម្រេចចិត្តកើតឡើងដោយសារកត្តាផ្លាស់ប្ដូរនៃការលក់ និងតម្រូវការរបស់អតិថិជនកាន់តែតិចទៅៗដោយសារវិបត្តិជំងឺរាតត្បាតកូវីដ 19 ក្រុមហ៊ុន Robinsons ដែលមានការគ្រប់គ្រងដោយក្រុមហ៊ុន Al-Futtaim Group

ក្រុមហ៊ុន Robinsons បានចាប់ផ្ដើមលុបចោល និងរំលាយរាល់ដំណើរការផ្សេងៗរបស់ហាងទាំងពីរចុងក្រោយរបស់ខ្លួន ព្រមទាំងប្រកាសឱ្យបុគ្គលិកដឹងពីស្ថានភាពដែលកំពុងកើតឡើងផងដែរ។

បុគ្គលិកទាំងអស់ត្រូវបានឱ្យដឹងថា ពួកគេនឹងត្រូវបើកប្រាក់ខែនៅក្នុងដំណាក់កាលនៃការបើកប្រាក់ខែនៅខែបន្ទាប់ ហើយក្រុមហ៊ុនបន្តធ្វើការជាមួយនឹងសហព័ន្ធសហជីពរបស់សឹង្ហបុរី និងក្រុមប្រឹក្សាសន្តិសុខការងារដើម្បីធានាថារាល់បុគ្គលិក និយោជិតត្រូវបានការគាំទ្រ។

គួរបញ្ជាក់ផងដែរថា Robinsons ត្រូវបានបង្កើតឡើងនៅប្រទេសសឹង្ហបុរីក្នុងឆ្នាំ 1858

ប្រភព៖ Mothership & CNA