ក្រសួងកសិកម្ម ប្រកាសផ្អាកនាំចូលត្រី ៤ ប្រភេទពីក្រៅស្រុក ដើម្បីជំរុញការផលិតក្នុងស្រុកឲ្យបានខ្លាំងក្លា និងឈានទៅរកការនាំចេញ

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី ៨  ខែមករា ឆ្នាំ ២០២១​ បានពិនិត្យ និងពិចារណា ក្នុងការផ្អាកបណ្តោះអាសន្ននូវការនាំចូលផលិតផលដែលវារីវប្បករដែលមានដូចជាត្រីប្រា ត្រីពោ ត្រីអ ណ្តែង និងត្រីឆ្ពោជាដើម ​ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ន   រួមចំណែកជំរុញការផលិតក្នុងស្រុកឲ្យបានខ្លាំងក្លា និងឈានទៅរកការនាំចេញនាពេលខាងមុខ។

ការប្រកាសនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធរួមមានសមាគមវារីវប្បករនៅកម្ពុជា   និងតំណាងអាជីវករនាំចេញនាំចូលផលផលិតផលជលផលដោយបានព្រមព្រៀង ផ្អាកជាបណ្តោះអាសន្ន ដែលជាផលិតផលផលិតបានក្នុងស្រុក ។

ក្នុងសំណេះសំណាលនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ឱកាសនេះ ដើម្បីដាំដុះចិញ្ចឹម ត្រី និងសត្វ ដើម្បីឈានទៅដល់ការកាត់បន្ថយការនាំចូល និងផ្អែក តាម សំណូមពរ របស់សមាគមវារីវប្បករកនៅកម្ពុជា ។

សូមជម្រាបថា កន្លងមកការបើកឱកាសឱ្យនាំចូលផលិតផលដែលវារីវប្បករ ដែលមានដូចជាត្រីប្រា ត្រីពោ   ត្រីអណ្តែង និងត្រីឆ្ពោ ពីប្រទេសជិតខាង បានធ្វើឲ្យផលិតផលក្នុងស្រុកធ្លាក់ចុះតម្លៃ និងរងការរិះគន់ពី ប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ៕