កម្ពុជា គ្រោងបង្កើតវិទ្យាស្ថានមួយដែលបណ្តុះបណ្តាលលើជំនាញ​សាង​សង់​ផ្លូវ និង​ស្ពានជាលើកដំបូង

ភ្នំពេញ៖ ​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ១២ខែមករា​នេះថា កម្ពុជាគ្រោង​បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូនជាលើកដំបូងនៅកម្ពុជា ដើម្បីប​ង្កើន​ធ​ន​ធា​ន​មនុ​ស្សលើ​ជំនាញសាធារណការ និងដឹកជញ្ជូនដែលផ្ដោត​លើការបណ្តុះ​បណ្តាលជំនា​ញសាង​សង់​ផ្លូវ និង​ស្ពា​ន​។

វិទ្យាស្ថានបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ជូនជាលើកដំបូងនៅកម្ពុជានេះ មានឈ្មោះថា «វិទ្យាស្ថាន​តេជោ​សែ​ន សា​ធារណការ និងដឹកជញ្ជូន» ដោយវិទ្យាស្ថាននេះ​បានចាប់ដៃគ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅកាត់​ថា សាលា​តិចណូ ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលលើជំនាញសាធារណការ និងដឹកជញ្ជូននេះ។

លោក​ ស៊ុន ចាន់ថុល ថ្លែងក្នុង​ពិធីចុះអនុស្សារណៈយោគយល់គ្នាជាមួយ​ក្រសួងអប់រំ យុវជន និងកីឡាឱ្យដឹងថា បច្ចុប្ប​ន្ន​កម្ពុជា​​ខ្វះអ្នកជំនាញបច្ចេកទេសរាល់ពេលសាងសង់ផ្លូវ ស្ពាន តែងតែជួលបរទេសមកសាងសង់។ ដូច្នេះវិទ្យាស្ថាននេះ នឹង​រួមចំណែកបណ្តុះបណ្តាលកូនខ្មែរក្នុងការសាងសង់ផ្លូវ ស្ពាន ដោយមិនពឹងតែលើអ្នកជំនាញបរទេស។

លោកបញ្ជាក់ថា៖«ថ្ងៃនេះយើងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្រោមការដឹកនាំដ៏ឈ្លៀស​វៃរបស់សម្តេ​ចអគ្គមហា​សេ​នា​បតីតេជោ ហ៊ុន សែន ក្នុងការបណ្តុះបណ្តាលធនធានរបស់យើងនេះ ដើម្បី​ចូលរួម​កសា​ងជាតិមាតុ​ភូមិរប​ស់យើ​ងឱ្យ​បា​​នរុងរឿងថែមទៀត»

លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំ និងការបណ្តុះបណ្តា​លធនធា​នម​នុ​ស្ស គឺជាការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​ប៉ុ​ន្តែ​ស​​ម្រាប់កម្ពុជា មកដល់ពេលបច្ចុប្បន្ននេះកម្ពុជាមិនទាន់មានវិទ្យាស្ថានណាបណ្តុះបណ្តាលលើជំនាញសាធារណការ និង​ដឹ​កជ​ញ្ជូននៅឡើយនោះទេ។

លោក​បញ្ជាក់​៖«ខ្ញុំសូមកោតសរសើរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលមានចក្ខុវិស័យនៅក្នុ​ងការបណ្តុះប​ណ្តាលធ​នធា​ន​មនុ​ស្ស​ស​ម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។ នេះគឺជាលើកទីមួយហើយដែលយើងមានវិទ្យាស្ថាន ដើម្បីបណ្តុះ​បណ្តា​ល​បច្ចេកទេសនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន»៕