ក្រសួងកសិកម្ម​បង្កើតក្រុមការងារជំនាញ ដើម្បី​​បង្ក្រាបការដឹកជញ្ជូនទំនិញកសិកម្ម​​ពីបរទេសដោយគ្មានការអនុញ្ញាត

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាវុន បាន​សម្រេចបង្កើតក្រុមការងារ ទប់ស្កាត់ និង​បង្ក្រា​ប​ការដឹកជញ្ជូនផល ផលិតផលជលផលនាំចូល នាំចេញ និងឆ្លងកាត់ដោយគ្មានការអនុញ្ញាតត្រឹមត្រូវពីមន្រ្តីជំនាញ​។

សេចក្ដីសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៤ ខែមករាបានឱ្យដឹងថា ក្រុមការងារនេះ មាន​លោ​ក ណៅ ធូក និ​ងលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម ជាសហប្រធានអមដោយអនុប្រធានចំនួន២រូបនិ​ង​សមាជិកចំនួន៨រូបផ្សេងទៀត។

បើតាមសេចក្ដីសម្រេចក្រុមការងារនេះមានភារកិច្ចដូចជា ត្រូវតែ​ចុះប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបការ ដឹកជញ្ជូនផល ផលិ​ត​ផលជនផលនាំចេញនាំចូលនិងឆ្លងកាត់គ្មានការអនុញ្ញាទូទាំងប្រទេសកម្ពុជា និងធ្វើការ​ស្រាវជ្រាវរកជនល្មើសនិងអ្ន​ក​ពា​ក់ព័ន្ធដើម្បីរៀបចំកសាងសំណុំរឿងបទល្មើសជលផលតាមនីតិវិធី។

សេចក្ដីសម្រេចបន្តថា ត្រូវចាត់វិធានការតាមនីតិវិធីនៃច្បាប់ស្ដីពីជលផល និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ សហការជា​មួយស​ម​ត្ថ​កិច្ច និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការងារ។ត្រូវ​ជំរុញពង្រឹងការងារ និងដឹកនាំកម្លាំងសមត្ថកិច្ច​ជ​ល​ផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត លើការងារដឹកជញ្ជូនផល ផលិតផលជលផលនាំចូល នាំ​ចេ​ញ និងឆ្លងកាត់គ្មានការអនុញ្ញាត។

លើសពីនេះក្រុមការងារត្រូវ​បូកសរុបរបាយការណ៍លទ្ធផលជូនរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង​ទទួ​ល​ភា​រកិច្ចផ្សេងទៀត ដែលរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទប្រគល់ជូន៕