កម្ពុជានឹងក្លាយជាទីតាំងផលិតកែច្នៃ និងផ្គត់ផ្គង់ ផលិតផលដំឡូងមីសម្រាប់ទីផ្សារពិភពលោក

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១កន្លងទៅបានប្រកាសសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ២០២០-២០២៥ធ្វើឱ្យកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃនិងជាអ្នកផ្គត់ផ្គង់ការផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។

បើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកឡើង៊ថាគោលនយោបាយជាតិនេះមាន គោល​បំ​ណង​ធ្វើឱ្យប្រទេសកម្ពុជាក្លាយ ជាទីតាំងផលិតកែច្នៃនិងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយប្រកបដោយភាព​ជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោកនិងមានគោលដៅសំខាន់ចំនួន៣គឺទី១ការផ្លាស់ប្តូរ​ពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្មទី២ការគាំទ្រដល់អ្នក​កែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពលនិងទាក់ទាញវិនិយោគដើម្បីកែច្នៃផលិតផលពីដំឡូងមីដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារនិងទី៣ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មតាមរយៈការ ជ្រៀតចូលនិងចាប់យកចំណែកទីផ្សារដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។

រដ្ឋមន្ត្រី ដដែលរូបនេះបាន បញ្ជាក់ថាដំឡូងមីដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទនិងបង្កើតការងារថ្មីក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះការប្រមូលផលការកែច្នៃសម្រាប់ ការនាំចេញជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញនិងមិនមែនជាអាហារមូលដ្ឋានសម្រាប់ឭចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ ។

សូមជម្រាបថាដំឡូងមីគឺសំខាន់បំផុតបន្ទាប់ពីស្រូវពោតនិងស្រូវសាលីដែលប្រជាកសិករនៅតាមទីជនបទដាំដុះនិងក្លាយទៅជាដំណាំសក្តានុពលដោយសារតំបន់ដាំដុះនិងបរិមាណនៃផលិតផលមានការពង្រីកច្រើនឡើងៗយ៉ាងឆាប់រហ័ស៕